ការបង្ហាញម៉ូតសម្លៀកបំពាក់ Victoria’s Secret បានត្រឡប់មកវិញជាផ្លូវការសម្រាប់ឆ្នាំ 2024 បន្ទាប់ពីផ្អាកអស់រយៈពេល 5 ឆ្នាំ ហើយត្រូវបានប្រព្រឹត្តឡើងនៅក្នុងទីក្រុងញូវយ៉ក។ ការបង្ហាញម៉ូត Runway នេះ បានបង្ហាញពីបំណែកម៉ូតចុងក្រោយបង្អស់នៃហាងសម្លៀកបំពាក់ និងសម្រស់របស់សហរដ្ឋ អាមេរិច។
ដោយមានការចួលរួមពីសំណាក់តារាកិត្តិយសល្បីៗជាច្រើនរូប បានធ្វើឱ្យកម្មវិធី Victoria’s Secret ផ្ទុះកក្រើក ហើយទេពធីតាអាថ៌កំបាំង ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីនេះ រួមមាន Gigi Hadid, Bella Hadid, Adriana Lima, Tyra Banks, Barbara Palvin , Jasmine Tookes, Ashley Graham , Candice Swanepoel និង Behati Prinsloo ។
អ្វីដែលកាន់តែអស្ចារ្យបំផុតនោះ នៅក្នុងឆ្នាំនេះ Victoria’s Secret បានផ្តល់កិត្តិយសដល់ក្រុមតារាចម្រៀង Kpop Blackpink (Lisa) ចូលរួមសម្តែងក្នុងកម្មវិធី និងមានតារាជាច្រើនរូបទៀត ដូចជា Tylaមានការសម្ដែងពីក្រុមអ្នកសម្ដែងជានារីដូចជា តារាចម្រៀង Blackpink Lisa, Tyla និងតារាចម្រៀង Cher ។
តើមានអ្វីរំពឹងទុកថ្មីៗពីកម្មវិធីបង្ហាញម៉ូត Victoria’s Secret ក្នុងឆ្នាំ 2024?
យោងតាមសេចក្តីថ្លែងការណ៍នៃតម្លៃម៉ាក បានចេញផ្សាយថា ការត្រឡប់មកវិញនៅក្នុងឆ្នាំនេះ គឺ តំណាងឱ្យ “ការអបអរសាទរដល់ស្ត្រីគ្រប់រូប”។ “ “Victoria’s Secret ផ្តោតយ៉ាងសំខាន់លើអ្វីដែលអតិថិជនចង់បាន និងវាជាតម្រូវការចាំបាច់ – ព្រមទាំងធ្វើឱ្យប្រាកដ ថាអតិថិជនមានមោទនភាពក្នុងការទិញទំនិញនៅ Victoria’s Secret” ។ “យើងមានគោលបំណង អបអរសាទរដល់ស្ត្រីទាំងអស់ជុំវិញពិភពលោកដែលឆ្លងកាត់គ្រប់ដំណាក់កាលនៃជីវិតរបស់ពួកគេ”។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា “យើងនឹងបន្តការងារនេះ ហើយសម្លឹងមើលទៅមុខ ដើម្បីក្លាយជាកំពូលអ្នកដឹកនាំក្នុងឧស្សាហកម្មម៉ូដទាន់សម័យ ទំនិញលក់រាយប្រកបដោយនិរន្តរភាព និងភាពប៉ិនប្រសប់ជាបន្ត – ឆ្ពោះទៅរកអ្វីដែលអតិថិជនចម្រុះរបស់យើងចង់បាន”។