• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កុយ អេណា ចេញមុខជួយ​​ផ្សព្វផ្សាយទេសចរណ៍ពីរាជធានីភ្នំពេញ ទទួលបានការសាទរច្រើន

by vannakkumnith DUM
ព្រហស្បតិ៍ មេសា 25th, 2024
in កម្សាន្ត, តារា, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

អតីត​លំដាប់រងទី១ Miss Grand Cambodia 2023 កញ្ញា កុយ អេណា នៅ​ម្សិលមិញ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ខ្លាំងក្រោយ​ពី​ចេញ​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​របស់ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្ដើម​ពីរាជធានីបេះដូង​របស់​ប្រទេស។

Evoto

នេះជាសកម្មភាព​ថ្មី​ទៀត​អំពីការផ្សព្វផ្សាយទេសចរណ៍របស់​កម្ពុជារបស់ អេនណា ទន្ទឹម​នឹងថ្មីៗនេះ គេ​សង្កេត​ឃើញ​ថា នាង​មានការ​ចូល​រួម​ក្នុង​ការ​លើក​កម្ពស់​ឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជាច្រើន។

នៅរសៀលម្សិលមិញ កុយ អេណា បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​លើក​កម្ពស់ទេសចរណ៍​របស់​ប្រទេស ដោយ​នាង​បញ្ចេញ​ស៊េរីរូបភាពសិល្បៈមួយ ដែល​នាង​ថត​នៅ​តំបន់កោះនរាហ៍ ដែល​ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងកណ្ដាលរាជធានី។ អេណា លើក​ឡើង​ថា ទីតាំងនេះ បានកំពុងក្លាយជា Landmark (ទីកន្លែងសម្គាល់) ប្រចាំតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលបង្អួតនូវសម្រស់ដ៏ស្រស់ឆើតឆាយនៃរាជធានីភ្នំពេញ បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ ដូចបណ្តាប្រទេសអភិវឌ្ឃដទៃទៀតដែរ។

Evoto

យុវតីវ័យ ២៣ឆ្នាំ បន្តទៀត​ថា “អេណា សូមស្វាមគន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅឯទីក្រុងភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីរីករាយ!!”។ សកម្មភាព​របស់​យុវតីកម្ពស់ ១,៧៣ម៉ែត្រ រូប​នេះ ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម ដែល​ពួក​គេ​យល់ថា​ជា​សកម្មភាព​គំរូ​ក្នុងនាមជា​សិល្បករម្នាក់។

តប​ទៅ​នឹង​ការ​គាំទ្រ​ទាំង​នេះ អេណា លើក​ឡើង​ទៀត​ថា អ្វីដែល​នាង​ធ្វើ គ្រាន់តែចង់បំផុសនូវអ្វីដែលល្អៗនិងស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យបានដឹង នឹងបានស្គាល់ និង​ដឹងពីកម្ពុជា​ថាពេលនេះ បានរីកចម្រើនដល់កម្រិតណា។

Evoto

ដូច​បញ្ជាក់​ពី​ខាង​លើ នេះ​មិនមែនជាសកម្មភាព​លើក​ទី១របស់ អេណា នោះ​ទេ ក្នុង​បុព្វហេតុលើកស្ទួយទេសចរណ៍​ក្នុង​ស្រុក ខណៈ​នាង​បាន​ចូល​រួម​ជាហូរហែរួច​មកហើយ។ ជាក់ស្ដែង គេ​ឃើញយុវតី បាន​ធ្វើ​ការស៊ែរ​ព័ត៌មាន​បន្តបន្ទាប់​អំពី​ការ​លើកកម្ពស់​​ទេសចរណ៍កម្ពុជា ក្នុងនោះ​មានព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងសង្ឃសៅលិញនៅ​មុខ​ប្រាសាទ​បាយ័នខេត្តសៀមរាប។

បន្ត​មក​ទៀត នាង​បាន​ការ​លើក​ទឹកចិត្ត​ឲ្យ​ Influencer ល្បីៗកម្ពុជាបំផុត​ចលនា Apsara Make Up Trend ខណៈពេល​នេះ ពិភព​លោក​បាន និង​កំពុង​ពេញនិយម​ចំពោះចលនា​ Ashoka Make Up Trend របស់ឥណ្ឌា។ នាង​ថា បើ​ធ្វើ​បាន Apsara Make Up Trend នឹង​ធ្វើ​ឲ្យចំណេញដល់​​ទេសចរណ៍ជាតិ​យើងយ៉ាងច្រើន។

រូបភាព៖ Reachny Photo

សកម្មភាពរបស់ កុយ អេណា ទន្ទឹមគ្នា​នឹង ក្រសួងទេសចរណ៍​បាន និង​កំពុង​បើកយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»ផង។ យុទ្ធនាការ​នេះ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ គឺ​ជាការ​សម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោរបស់ខ្មែរ ក្នុងគោលបំណងចម្បង គឺ​ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជា៕

Tags: Miss Grand Cambodiaកុយ អេណាទេសចរណ៍ក្នុងស្រុក
Previous Post

សម្រកទម្ងន់មិនដែលទទួលបានជោគជ័យ គឺដោយសារមូលហេតុតូចៗទាំងប៉ុន្មាននេះ

Next Post

ប្រភេទផ្លែឈើ ដែលគួរទទួលទាននារដូវក្តៅ…ដើម្បីរក្សាសីតុណ្ណភាពនៅក្នុងរាងកាយ

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ឆ្នាំទី១១
កម្សាន្ត

ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ឆ្នាំទី១១

by Pisey Dim
ពុធ កញ្ញា 10th, 2025
អាកាសយានដ្ឋានអន្ដរជាតិតេជោ កម្រិត 4F បានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា
កម្សាន្ត

អាកាសយានដ្ឋានអន្ដរជាតិតេជោ កម្រិត 4F បានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញា

by Pisey Dim
អង្គារ កញ្ញា 9th, 2025
កម្មវិធី THE PLATFORM x NEW MOON ផ្ដល់ឱកាសឱ្យអ្នកជំនាញឌីហ្សាញវ័យក្មេងបង្ហាញសមត្ថភាពក្នុងវិស័យច្នៃម៉ូត
កម្សាន្ត

កម្មវិធី THE PLATFORM x NEW MOON ផ្ដល់ឱកាសឱ្យអ្នកជំនាញឌីហ្សាញវ័យក្មេងបង្ហាញសមត្ថភាពក្នុងវិស័យច្នៃម៉ូត

by Pisey Dim
ច័ន្ទ កញ្ញា 8th, 2025
កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣” – 3rd Cambodia Asian Film Festival
កម្សាន្ត

កម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣” – 3rd Cambodia Asian Film Festival

by Pisey Dim
ច័ន្ទ កញ្ញា 8th, 2025
Load More
Next Post
ប្រភេទផ្លែឈើ ដែលគួរទទួលទាននារដូវក្តៅ…ដើម្បីរក្សាសីតុណ្ណភាពនៅក្នុងរាងកាយ

ប្រភេទផ្លែឈើ ដែលគួរទទួលទាននារដូវក្តៅ...ដើម្បីរក្សាសីតុណ្ណភាពនៅក្នុងរាងកាយ

ADVERTISEMENT

Recent.

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

សុក្រ កញ្ញា 12th, 2025
ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

ប្រទេសសិង្ហបុរីកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយដាក់នូវបង្គោលភ្លើងឆ្លាតវៃ “Smart Poles”

ព្រហស្បតិ៍ កញ្ញា 11th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (379)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (182)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (219)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (121)
  • សហគ្រិនភាព (24)
  • សុខភាព និង សម្ផស្ស (279)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (136)
  • ហ្វេស្សិន (454)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.