Tag: ទេសចរណ៍ក្នុងស្រុក

សៀមរាប ស្ថិតក្នុងបញ្ជីតំបន់ទេសចរណ៍កំពូលទាំង ១០ នៅទ្វីបអាស៊ី

សៀមរាប ស្ថិតក្នុងបញ្ជីតំបន់ទេសចរណ៍កំពូលទាំង ១០ នៅទ្វីបអាស៊ី

មានគោលដៅទេសចរណ៍កំពូលៗគួរឱ្យទាក់ទាញជាច្រើននៅអាស៊ី។ ជាមួយនឹងជើងហោះហើរតម្លៃថោករវាងមជ្ឈមណ្ឌលសំខាន់ៗនៅអាស៊ី អ្នកអាចចាប់បាន ២ ទៅ ៣កន្លែង ឬច្រើនជាងនេះនៃកន្លែងដើរកម្សាន្តកំពូលៗដែលទាក់ទាញ បានយ៉ាងងាយស្រួលក្នុងការធ្វើដំណើរតែមួយ។ មិនថាអ្នកចាប់ផ្តើមនៅទីណាទេ អ្នកនឹងអាចចូលទៅកាន់កន្លែងវប្បធម៌ សម្បត្តិបេតិកភ័ណ្ឌរបស់​​អង្គការយូណេស្កូ កោះធម្មជាតិ និងគោលដៅស្រស់ស្រូបអាហារដ៏សម្បូរបែប។ ប្រសិនបើរៀបចំគម្រោងដំណើរកម្សាន្តដ៏ធំលើកដំបូងរបស់អ្នកទៅកាន់ទ្វីបអាស៊ី សូមពិចារណាការទិសដៅកំពូលមួយក្នុងចំណោមគោលដៅកំពូលទាំងនេះសម្រាប់អ្នកធ្វើដំណើរលើកដំបូង។ ១.ឈៀងម៉ៃ ប្រទេសថៃ អ្នកធ្វើដំណើរជាច្រើនចូលចិត្តរាជធានីភាគខាងជើងដ៏រីករាយរបស់ប្រទេសថៃ ជាងជីវិតដ៏មមាញឹកនៅក្នុងទីក្រុងបាងកក។ សកម្មភាពទេសចរណ៍ភាគច្រើនកើតឡើងនៅក្នុងទីក្រុងចាស់របស់ឈៀងម៉ៃ។ ...

មកស្គាល់តំបន់ទេសចរណ៍ ១៤ កន្លែង  ដែលមានភាពទាក់ទាញ នៅខេត្តតាកែវ

មកស្គាល់តំបន់ទេសចរណ៍ ១៤ កន្លែង ដែលមានភាពទាក់ទាញ នៅខេត្តតាកែវ

ខេត្តតាកែវជា​ខេត្ត​ចំណាស់​មួយដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ​មាន​តំបន់​រមណីយដ្ឋាន​ទាំង​ធម្មជាតិ ​និង​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​កន្លែង​សម្រាប់​ភ្ញៀវ​ទស្សនា។ ខាងក្រោមនេះជាតំបន់រមណីយដ្ឋានទេសចរណ៍ ទាំង ១៤ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទស្សនាកំសាន្ត ក៏ដូចជាការស្វែងយល់តំបន់ប្រវត្តិសាស្រ្តមួយចំនួនដោយបានបង្ហាញជូនខាងក្រោមនេះ៖ ១) សារមន្ទីរអង្គរបុរី ៖ សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍​ប្រវត្តិសាស្រ្ដ​សម័យ​ហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារមន្ទីរអង្គរបុរី ភ្ញៀវទេសចរ​អាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ...

បឹងពារាំងជាតំបន់ទេសចរណ៍ល្អឯក ដែលមានសត្វស្លាបជាង ១៧០ប្រភេទ

បឹងពារាំងជាតំបន់ទេសចរណ៍ល្អឯក ដែលមានសត្វស្លាបជាង ១៧០ប្រភេទ

តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង ជាតំបន់ទេសចរណ៍ធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ ប្រភេទ ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក២៥០ហិចតានារដូវប្រាំង ទីតាំងជាប់សង្កាត់ជ្រាវ-សង្កាត់សៀមរាប ចំងាយ ១៦គីឡូម៉ែត្រ ខាងត្បូងទីក្រុងសៀមរាប និង ២គីឡូម៉ែត្រ ខាងជើងបឹងទន្លេសាប។ ដោយទទួលបានច្បាប់ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ ...

ចុងឆ្នាំ​នេះ រាជធានីភ្នំពេញ នឹង​មាន Pub Street ​ផ្លូវ​ថ្មើរជើងអមដោយសួនច្បារ ភ្លើងចម្រុះពណ៌

ចុងឆ្នាំ​នេះ រាជធានីភ្នំពេញ នឹង​មាន Pub Street ​ផ្លូវ​ថ្មើរជើងអមដោយសួនច្បារ ភ្លើងចម្រុះពណ៌

តាម​គម្រោង​ដែល​សិក្សា​រួចរាល់​ហើយ នៅ​ចុង​ឆ្នាំនេះ រាជធានីភ្នំពេញ នឹងមាន Pub Street រួមជាមួយ​ផ្លូវ​ថ្មើរ​ជើង​អមដោយសួនច្បារបៃតងស្រស់​ លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌។ នេះ​បើ​តាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ...

កុយ អេណា ចេញមុខជួយ​​ផ្សព្វផ្សាយទេសចរណ៍ពីរាជធានីភ្នំពេញ ទទួលបានការសាទរច្រើន

កុយ អេណា ចេញមុខជួយ​​ផ្សព្វផ្សាយទេសចរណ៍ពីរាជធានីភ្នំពេញ ទទួលបានការសាទរច្រើន

អតីត​លំដាប់រងទី១ Miss Grand Cambodia 2023 កញ្ញា កុយ អេណា នៅ​ម្សិលមិញ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ខ្លាំងក្រោយ​ពី​ចេញ​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​របស់ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្ដើម​ពីរាជធានីបេះដូង​របស់​ប្រទេស។ Evoto នេះជាសកម្មភាព​ថ្មី​ទៀត​អំពីការផ្សព្វផ្សាយទេសចរណ៍របស់​កម្ពុជារបស់ អេនណា ទន្ទឹម​នឹងថ្មីៗនេះ គេ​សង្កេត​ឃើញ​ថា នាង​មានការ​ចូល​រួម​ក្នុង​ការ​លើក​កម្ពស់​ឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជាច្រើន។ នៅរសៀលម្សិលមិញ កុយ អេណា បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​លើក​កម្ពស់ទេសចរណ៍​របស់​ប្រទេស ...

តំបន់រមណីយដ្ឋានអង្គរឥឡូវមាន ដាក់​កៅអីឈើនៅក្រោមម្លប់ឈើទៀត ទុក​អោយ​ភ្ញៀវទេសចរអង្គុយសម្រាកយកកម្លាំង

តំបន់រមណីយដ្ឋានអង្គរឥឡូវមាន ដាក់​កៅអីឈើនៅក្រោមម្លប់ឈើទៀត ទុក​អោយ​ភ្ញៀវទេសចរអង្គុយសម្រាកយកកម្លាំង

តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យដឹង​ថា ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ...

សម្រស់​របស់ វាលធំ ធ្វើ​ឲ្យ​ឯកឧត្តម សុខ សង្វារ លាន់​មាត់

សម្រស់​របស់ វាលធំ ធ្វើ​ឲ្យ​ឯកឧត្តម សុខ សង្វារ លាន់​មាត់

ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើ​ដំណើរ​ទៅ​ដល់​តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគីរីជាលើក​ដំបូង ខណៈ​​ដែល​ឯកឧត្តម​បានឃើញទេសភាព​ដ៏មនោរម្យ ផ្ទាំង​ទស្សនីយភាព​ត្រជាក់ភ្នែក រហូត​ដល់​ទប់មាត់មិនសរសើរមិនបាន។ រួម​ដំណើរ​ជាមួយ គូដណ្ដឹង​ដ៏​ស្រស់​ស្អាត កូនប្រុសពៅរបស់ កូនប្រុសពៅរបស់សព​សម្ដេចវិបុលបញ្ញា សុខ អាន ធ្វើ​ដំណើរ​ទៅ​តំបន់​វាលធំ ដើម្បី​ផ្ដិត​រូបភាព​អនុស្សាវរីយ៍​មុន​ថ្ងៃ​មង្គល។ វេលា​នោះ​ហើយ ឯកឧត្តម បាន​លាន់​មាត់​ថា “អស្ចារ្យមែន ...

ភ្ញៀវទេសចរបរទេស​ម្នាក់ រៀបរាប់វែងអន្លាយពីការ​ឈ្លក់វង្វេង​របស់គេលើ​កម្ពុជា

ភ្ញៀវទេសចរបរទេស​ម្នាក់ រៀបរាប់វែងអន្លាយពីការ​ឈ្លក់វង្វេង​របស់គេលើ​កម្ពុជា

ភ្ញៀវទេសចរបរទេស​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​យ៉ាងវែងអន្លាយពីបទពិសោធន៍ដ៏​ឈ្លក់​វង្វេងក្នុង​​ដំណើរ​កម្សាន្តរបស់​គេ​នៅ​ក្នុង​ទឹកដីរបស់​កម្ពុជា ក្នុង​កញ្ចប់​ទេសចរណ៍រយៈ​ពេល ១២ថ្ងៃ ទៅ​កាន់​តំបន់​ចំនួន ៤ផ្សេង​គ្នា។ បទពិសោធ​របស់​ទេសចរបរទេស​រូប​នេះ ដែល​ចុះផ្សាយ​ដោយ Sydney Morning Herald បាន​រៀបរាប់ថា ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ជួប​ជាមួយបុរស​កម្ពុជា​ម្នាក់​ឈ្មោះ សារ៉ន៖ នៅពេលដែលលោក សារ៉ន បានដឹងដំបូងថា ដីដែលនៅជាប់ភូមិរបស់គាត់ក្បែរឧទ្យានជាតិក្រវាញត្រូវបានគេដាក់ធ្វើជារមណីយដ្ឋានប្រណិត គាត់មិនដឹងថាវាមានន័យយ៉ាងណាទេ ...

ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.