កោះរុងសន្លឹម ប្រៀបដូចជាស្ថានសួគ៌លើដីនៃប្រទេសកម្ពុជា មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេដាក់ឈ្មោះខាងក្រៅ “កោះប្អូនស្រី” នៃកោះរុង ព្រោះកោះរ៉ុងសន្លឺមមានសណ្ឋាន និងរូបរាង ក៏ដូចជាទេសភាពស្អាតបែបស្រាលស្រទន់ និងរំលេចនូវបរិយាកាសស្ងប់ស្ងាត់ដ៏គួរឱ្យសោយសុខជាមួយនឹងរមណីយដ្ឋានជាច្រើន។
វាជាកន្លែងសម្រាកលំហែកាយប្រកបដោយផាសុកភាពជាមួយនឹងទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើល – ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រពណ៌ខៀវថ្លា និងព្រៃត្រូពិចនៅភ្នំខាងក្រោយកោះ។ ជាធម្មតា រដូវកាលដែលភ្ញៀវទេសចរភាគច្រើននិយមធ្វើដំណើរកំសាន្តទៅកាន់កោះរ៉ុងសន្លឹមនៅចន្លោះពាក់កណ្តាល ខែវិច្ឆិកា រហូតដល់ដើម ខែឧសភា ព្រោះខែទាំងនេះស្ថិតក្នុងរហូតក្តៅស្ងួត ងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាលំហែកាយជាមួយអាកាសធាតុបើកថ្ងៃយ៉ាងស្រឡះប្របមាត់ឆ្នេរ (25°C – 40°C) ពពកតិច និងសំណើមទាប។
ជម្រើសក្នុងការស្នាក់នៅ ដ៏ល្អឯកប្រចាំកោះរ៉ុងសន្លឹមមាននៅរីសតទាំង 5 នេះ ដែលអ្នកអាចពិចារណាបានទៅលើគុណភាព សេវាកម្ម ទេសភាព តម្លៃ ជាពិសេសផ្តល់នូវអារម្មណ៍ដ៏មានផាសុកភាពចំពោះភ្ញៀវទេសចរគ្រប់រូបទទួលបានបទពិសោធន៍ដំណើរកំសាន្តអស្វារ្យ។
La Passion by Achariyak
La Passion ស្ថិតនៅប្របតាមឆ្នេរសមុទ្រនៃ Saracen Bay ដ៏ស្រស់ស្អាត។ La Passion by Achariyak លាតសន្ធឹងចុះពីលើភ្នំដែលគ្របដណ្តប់ដោយដើមឈើនៃតំបន់អភិរក្សធម្មជាតិទំហំ 70,000 ម៉ែត្រការ៉េនៅលើកោះរ៉ុងសន្លឹម។ មានឆ្នេរខ្សាច់ពណ៌ស និងទឹកសមុទ្រខៀវថ្លាគួរឱ្យចង់លេងកំសាន្ត និងមានភាពស្ងប់ស្ងាត់ អមដោយធម្មជាតិត្រជាក់ល្ហឹម។
Island Center Point
ស្ថិតលើផ្ទៃដីដ៏ធំល្វឹងល្វើយនៃមាត់សមុទ្រ និងព្រៃភ្នំ ដែលមានទីតាំងនៅ Saracen Bay ជាមួយនឹងឆ្នេរខ្សាច់ពណ៌សក្បុសប្រវែង 110 ម៉ែត្រ គឺជារមណីយដ្ឋានឯកជនភាពនៃការស្នាក់នៅ។ Island Center Point ផ្តល់ជូននូវកន្លែងស្នាក់នៅលំដាប់ផ្កាយ 4 នៃកោះរ៉ុងសន្លឹម និងមានភោជនីយដ្ឋាន បារ រួមទាំងតំបន់ឆ្នេរឯកជន។ នៅទីនេះក៏មានសេវាកម្មរៀបចំដំណើរកំសាន្តទេសចរណ៍រុករកតាមកោះសម្រាប់ភ្ញៀវមកលេងកំសាន្ត។
Pearl Beach Resort & Spa
ជាប្រភេទ វីឡា និងបឹងហ្គាឡូឯកជនស្ថិតនៅលើឆ្នេរ Saracen Bay ក្នុងកោះរ៉ុងសន្លឹម មានទេសភាពស្រស់ស្អាត និងផាសុកភាព ជាពិសេសអ្នកអាធ្វើដំណើរកំសាន្តដើរលេងទស្សនាទិដ្ឋភាពជុំវិញនៅកោះរ៉ុងសន្លឹមដោយផ្ទាល់។ រមណីយដ្ឋាន Pearl Beach Resort & Spa ផ្តល់នូវកន្លែងស្នាក់នៅជាមួយនឹងអាងហែលទឹកដ៏ធំល្វឹងល្វើយ និងរបារំលេចនៅខាងមុខឆ្នេរមើលឃើញធ្លុះទឹកសមុទ្រដាច់កន្ទុយភ្នែក។
Sara Resort
ជារមណីយដ្ឋានដ៏ពេញនិយមបំផុតមួយនៅកោះរ៉ុងសន្លឹម ដែលផ្តល់សេវាកម្មលំដាប់ផ្កាយ 4 និងនៅដាច់ដោយឡែកលើកោះត្រូពិចធម្មជាតិមួយនេះ។ Sara Resort មានទីតាំងនៅចំកណ្តាលនៃ Saracen Bay ប្រៀបដូចជាបានឆ្លុះទៅកាន់ឋានសួគ៌សុខដុម ជាពិសេសរួមមានអាងហែលទឹក ភោជនីយដ្ឋាន និងសួនច្បារសម្រាប់លំហែកាយ។