• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រួចជីវិតពីជំងឺមហារីក អេង វ៉ាណង ចែករំលែកគន្លឹះដល់​​ស្ត្រី​ទាំងឡាយ ដើម្បី​យកឈ្នះជំងឺ​សាហាវនេះ

by vannakkumnith DUM
អង្គារ ឧសភា 7th, 2024
in កម្សាន្ត, តារា, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

មិន​មែន​គ្រប់​អ្នក​កើត​ជំងឺ​មហារីកសុទ្ធ​តែ​សល់ជីវិតនោះ​ទេ ប៉ុន្តែ​អ្នក​នាង អេង វ៉ាណង គឺ​ជា​អ្នក​ជំងឺ​ម្នាក់ ដែល​អាច​ដណ្ដើម​ជីវិត​ពីយមរាជបាន។ ដូច្នេះ​ហើយ អ្នក​នាង​រីករាយ​ក្នុង​ការចែករំលែក​ចំណេះដឹង​អំពី​ជំងឺ​នេះ​ដល់​ស្ត្រី​គ្រប់រូប។

នៅ​សប្ដាហ៍​មុន វ៉ាណង បាន​បង្ហាញ​ខ្លួន​គួរ​ឲ្យភ្ញាក់​ផ្អើល​ក្នុង​សភាព​ធម្មតា​នៅ​ក្នុង​កម្មវិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគមសិល្បករ​ខ្មែរ​អាណត្តិទី៦។ ការ​ភ្ញាក់​ផ្អើល ព្រោះ​កន្លង​មកគេ​ដឹង​ថា តារាសម្ដែង​រូប​នេះ បាន​ជួប​ការ​យាយី​អាយុជីវិត ដោយ​ជំងឺ​មហារីកសុដន់​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​អោយ​ជ្រុះសក់អស់ រាងកាយស្គម​ស្លេកស្លាំង មើល​ពុំចង់ស្គាល់។ ប៉ុន្តែ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​កម្មវិធី​សិល្បៈ​លើក​ដំបូង វ៉ាណង ត្រឡប់​មក​សភាព​ស្រស់​ស្អាតដូចដើម​១០០%។

បញ្ហាក្នុង​បទ​សម្ភាសន៍​ជាមួយ ឡេឌីស៍ អ្នក​នាង អេង វ៉ាណង បាន​ប្រាប់​ថា អ្នក​នាង​បានជាសះស្បើយ​ពី​ជំងឺ​ដ៏​សាហាវ​នេះ​ច្រើន​ខែ​ហើយ ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាលអស់​រយៈ​ពេល​ប្រមាណ១ឆ្នាំ ដោយ​បាន​ចំណាយ​ធនធាន​អស់​ពីខ្លួន។ វ៉ាណង ថា វាជារឿង​​នឹក​ស្មាន​មិន​ដល់​ដែល​អាច​ដណ្ដើម​ជីវិតពីយមរាជ​មកបាន។ វ៉ាណង ថ្លែងថា៖ “  ​“និយាយ​ទៅ ខ្ញុំ​ពិត​ជា​អត់​នឹកស្មានទេថា អាច​មាន​ជីវិត​បាន​មក​ឈរ​នៅ​ទីនេះទេ​បង គឺ​អត់​នឹកស្មានហ្មង!”។

អេង វ៉ាណង កើត​ជំងឺ​មហារីកសុដន់តំណាក់​កាល​ទី៣។ ដំបូង​ឡើយ សភាព​ជំងឺ​បាន​ផ្ដើម​ជាមួយ​ដុំ​សាច់​តូចៗ​លើសុដន់។ ក្រោយ​មក​មានសភាពហើម ក្រោយ​ពេល​ទៅពេទ្យ​ពិនិត្យ លទ្ធផល​មក​ថា វា​ជា​ដុំសាច់កាច ដែល​ភ្លាម​ៗ​ធ្វើ​ឲ្យអ្នក​នាង​ស្លុតចិត្តយ៉ាងខ្លាំង។ អ្នក​ម្ដាយ​កូន ៣នាក់ ថ្លែង​ថា “ដំបូង​ឡើយ​ខ្ញុំ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តូច​ចិត្ត​ថា មនុស្ស​រាប់​ពាន់ រាប់​ម៉ឺននាក់​ហេតុអី វា​មក​កើត​លើ​យើងអីចឹង…ខ្ញុំ​ពិបាកចិត្ត បាក់​ទឹកចិត្តយ៉ាងខ្លាំង”។

ប៉ុន្តែ​ក្រោយ​មក បាន​ការ​លើក​ទឹកចិត្ត​ពី​មនុស្សជុំវិញខ្លួន និង​ការ​តាំង​ចិត្ត​ខ្លួន​ឯង​ថា ត្រូវ​តែ​រស់ដើម្បី​កូន​ទាំង៣ បូក​ផ្សំ​នឹង​ការ​ព្យាបាលមាន​ទាំង​ការ​លេបថ្នាំ បាញ់​កាំរស្មី និង​ចាក់សារធាតុគីមីផង ទី​បំផុត វ៉ាណង ក៏​អាច​ដណ្ដើមជីវិតពីយមរាជ​មក​បាន។

ឆ្លង​កាត់​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ អេង វ៉ាណង បាន​ចែក​រំលែក​ថា ទន្ទឹម​នឹង​ការ​ព្យាបាល​តាម​ក្បួនវេជ្ជសាស្ត្រ គន្លឹះចម្បង​មួយដែល​ជួយ​អ្នក​នាង​យក​ឈ្នះជំងឺ​នេះបាន គឺ​ធ្វើ​ចិត្ត​ឲ្យរឹង​មាំ កុំបាក់​ទឹកចិត្តនៅ​ចំពោះ​មុខវា។ តារាស្រី​រូប​នេះ បច្ចុប្បន្ន​ជា​ស្ត្រី​មេម៉ាយ ដែល​ត្រូវ​មើល​ថែ​កូន ចំនួន ៣នាក់។ ចំណុច​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​នាង​រឹង​មាំ​ថា ត្រូវ​តែ​រស់​ដើម្បី​មើល​ថែកូន​ទាំង៣បន្តទៀត។

ចុង​ក្រោយ វ៉ាណង ផ្ដាំ​ផ្ញើ​ស្ត្រី​គ្រប់​រូប ឧស្សាហ៍ឆែក​មើល​សុខភា ហើយ​ប្រញាប់​ទទួល​យក​ការព្យាបាល​ប្រសិន​បើ​មាន​អ្វីគួរ​ឲ្យ​សង្ស័យ។ បន្ថែម​ពី​លើ​នេះ ​ប្រសិន​បើ​បង​ប្អូន​ស្រី្ត ចង់​បាន​បទពិសោធន៍យកឈ្នះ ឬ​ការ​ប្រឹក្សា​បន្ថែម​អំពីជំងឺ​នេះ អ្នក​នាង​ស្វាគមន៍​ដោយ​ក្ដី​រីករាយ៕

សិក្សាបន្ថែម​ពី​សភាព​ជំងឺ​មហារីកសុដន់តាមក្បួនវេជ្ជសាស្ត្រ សូម​ចុច​លើ​ទីនេះ

Tags: ជុំវិញសិល្បករខ្មែរអេង វ៉ាណង
Previous Post

ទីផ្សារស្មាតហ្វូនរបស់ចិន ហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤

Next Post

Collection Fall Winter24 របស់ Balenciaga បានបើកបង្ហាញរបស់ទាំងនេះ ដែលប្រេនដទៃទៀតមិនមាន

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
Load More
Next Post
Collection Fall Winter24 របស់ Balenciaga បានបើកបង្ហាញរបស់ទាំងនេះ ដែលប្រេនដទៃទៀតមិនមាន

Collection Fall Winter24 របស់ Balenciaga បានបើកបង្ហាញរបស់ទាំងនេះ ដែលប្រេនដទៃទៀតមិនមាន

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.