Tag: ជុំវិញសិល្បករខ្មែរ

ប៉ាន់ រិទ្ធី ផលិតករភាពយន្តឆ្នើម នៅពីក្រោយរឿង “ការណាត់ជួប ប៉ុល ពត” យកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងកាន

ប៉ាន់ រិទ្ធី ផលិតករភាពយន្តឆ្នើម នៅពីក្រោយរឿង “ការណាត់ជួប ប៉ុល ពត” យកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងកាន

លោក ប៉ាន់ រិទ្ធី ជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា។ ភាពយន្ត "ការណាត់ជួប ប៉ុល ពត” របស់លោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ (2024 Cannes Film Festival) ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤ ...

តារាសម្តែង រ៉ូហ្សា ចង់ឃើញមានកម្មវិធីប្រគល់ពានរង្វាន់ ដល់ ផលិតករ និង សិល្បករឆ្នើម ក្នុងវិស័យភាពយន្តខ្មែរ

តារាសម្តែង រ៉ូហ្សា ចង់ឃើញមានកម្មវិធីប្រគល់ពានរង្វាន់ ដល់ ផលិតករ និង សិល្បករឆ្នើម ក្នុងវិស័យភាពយន្តខ្មែរ

កញ្ញា រ៉ូហ្សា ជាតារាសម្តែងស្រី ដែលកំពុងកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យភាពយន្ត។ រ៉ូស្សា ក្តាប់បានតំណែងជាតួឯក នៅក្នុងរឿងភាគល្បីៗរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ហើយថ្មីៗនេះ កញ្ញា បានចូលរួមសម្តែងនៅក្នុងភាពយន្ត រឿង "ផ្ទះព្រាយកន្លង" របស់ផលិតកម្ម LD Picture។ រ៉ូហ្សា បានផ្តល់បទសម្ភាសន៍ដល់ ឡេឌីស៍ ថា សព្វថ្ងៃ ...

រួចជីវិតពីជំងឺមហារីក អេង វ៉ាណង ចែករំលែកគន្លឹះដល់​​ស្ត្រី​ទាំងឡាយ ដើម្បី​យកឈ្នះជំងឺ​សាហាវនេះ

រួចជីវិតពីជំងឺមហារីក អេង វ៉ាណង ចែករំលែកគន្លឹះដល់​​ស្ត្រី​ទាំងឡាយ ដើម្បី​យកឈ្នះជំងឺ​សាហាវនេះ

មិន​មែន​គ្រប់​អ្នក​កើត​ជំងឺ​មហារីកសុទ្ធ​តែ​សល់ជីវិតនោះ​ទេ ប៉ុន្តែ​អ្នក​នាង អេង វ៉ាណង គឺ​ជា​អ្នក​ជំងឺ​ម្នាក់ ដែល​អាច​ដណ្ដើម​ជីវិត​ពីយមរាជបាន។ ដូច្នេះ​ហើយ អ្នក​នាង​រីករាយ​ក្នុង​ការចែករំលែក​ចំណេះដឹង​អំពី​ជំងឺ​នេះ​ដល់​ស្ត្រី​គ្រប់រូប។ នៅ​សប្ដាហ៍​មុន វ៉ាណង បាន​បង្ហាញ​ខ្លួន​គួរ​ឲ្យភ្ញាក់​ផ្អើល​ក្នុង​សភាព​ធម្មតា​នៅ​ក្នុង​កម្មវិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគមសិល្បករ​ខ្មែរ​អាណត្តិទី៦។ ការ​ភ្ញាក់​ផ្អើល ព្រោះ​កន្លង​មកគេ​ដឹង​ថា តារាសម្ដែង​រូប​នេះ បាន​ជួប​ការ​យាយី​អាយុជីវិត ដោយ​ជំងឺ​មហារីកសុដន់​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​អោយ​ជ្រុះសក់អស់ រាងកាយស្គម​ស្លេកស្លាំង មើល​ពុំចង់ស្គាល់។ ប៉ុន្តែ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​កម្មវិធី​សិល្បៈ​លើក​ដំបូង ...

ពេជ្រ វត្តីសារ៉ាវុឌ្ឍី ​ទទួល​បាន​តំណែង​ធំ​នៅ​ក្នុង​ Miss Grand Cambodia

ពេជ្រ វត្តីសារ៉ាវុឌ្ឍី ​ទទួល​បាន​តំណែង​ធំ​នៅ​ក្នុង​ Miss Grand Cambodia

បើកទំព័រខែថ្មី ពេជ្រ វត្តីសារ៉ាវុឌ្ឍី បាន​ទទួល​សមិទ្ធផល និង​ការ​ទទួល​ខុស​ត្រូវ​ធំ​មួយ បន្ទាប់​ពី Miss Grand Cambodia បាន​ពេញចិត្ត​ប្រគល់តំណែង​ធំ​មួយ​ទៅ​អោយ​អតីតជយលាភី 5th Runner Up Miss Grand International 2022។ តំណឹង​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ទំព័រ​ហ្វេសប៊ុកផ្លូវ​ការ​របស់ Miss ...

ខាត់ សួស្ដី រំលឹកប្រវត្តិ​ចូល​ផលិតកម្ម Galaxy Navatra

ខាត់ សួស្ដី រំលឹកប្រវត្តិ​ចូល​ផលិតកម្ម Galaxy Navatra

គិត​មក​ដល់​ពេល​នេះ កូន​ទី៨ ត្រកូលខាត់ គឺ​អ្នក​នាង ខាត់ សួស្ដី បាន​ក្លាយ​ជាតារាចម្រៀង​ផលិតកម្ម​ហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រមាណកន្លះឆ្នាំ​មក​ហើយក្នុងហេតុផល​នឹកស្មានមិនដល់​មួយ។ តាម​ការ​បញ្ជាក់​របស់​សាមីខ្លួន សួស្ដី បាន​ក្លាយ​ជាតារាចម្រៀង​ផលិតកម្មខាងលើ​ចាប់ពីវេលាបុណ្យភ្ជុំឆ្នាំ ២០២៣ រហូត​មក​ដល់បច្ចុប្បន្ន។ ពាក់ព័ន្ធ​នឹងដើមហេតុ ក៏ដូចជាមូលហេតុនៃ​ការ​ចូលរួម​ជីវភាព​ជា​តារាចម្រៀង​អាជីព​ក្នុង​ផលិតកម្មនេះ សួស្ដី ប្រាប់​ដើមឡើយ នាង​គ្រាន់​ជា​តារាអ្នក​ចម្រៀង​មួយ​រូប​ដែល​ច្រៀង​តាម​ប្រព័ន្ធបណ្ដាញ​សង្គម​ដូច​ជា ហ្វេសប៊ុក ...

លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ខិតកាន់តែជិត​តំណែង ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ខិតកាន់តែជិត​តំណែង ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

បន្ទាប់ពី​បាន​ឲ្យ​តម្រុយ​តាំង​ពី​មុន​ចូល​ឆ្នាំខ្មែរ ឥឡូវ​នេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានខិត​ទៅ​កាន់​តែ​ជិត​តំណែង​ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ជំនួស​ប្រធានចាស់​ដែល​ផុត​អាណត្តិ​ហើយ។ តាម​ព័ត៌មាន​ពីគណៈកម្មការបន្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​សមាគមសិល្បករខ្មែរ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពេ​លនេះ លោកជំទាវ​ឧកញ៉ា បាន​បំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។ ប្រភព​ដដែល​បានបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវលក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដូច្នេះ លោកជំទាវឧកញ៉ា បាន​ក្លាយ​ជា​បេក្ខភាពពេញសិទ្ធិ​ត្រៀមសម្រាប់​ទទួល​យក​ការ​បោះឆ្នោត​សម្រាប់​តំណែង​ថ្នាក់​ដឹកនាំ​សមាគម​ហើយ។ ...

ឌៀប សុហ្វៀរ៉ា ទទួលបានភ្លើងខៀវពី​មនុស្ស​សំខាន់ សម្រាប់​ប្រកួត Miss 2024

ឌៀប សុហ្វៀរ៉ា ទទួលបានភ្លើងខៀវពី​មនុស្ស​សំខាន់ សម្រាប់​ប្រកួត Miss 2024

បន្ទាប់​ពី​បង្ហាញ​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ប្រឡូក​ក្នុង​កម្មវិធី​ Miss ជា​ថ្មី ឥឡូវ​នេះ កុមារីដ៏ស្រស់ស្អាត ឌៀប សុហ្វៀរ៉ា បាន​ទទួល​ភ្លើង​ខៀវ​ពី​មនុស្ស​សំខាន់​ហើយ។   ឌៀប សុហ្វៀរ៉ា គឺ​ជាអតីត​ ជយលាភី 2nd Runner Up Little Miss Junior Idol World ...

តារាចម្រៀង​ កញ្ញា ខាត់ សួស្ដី ថា ការ​ធ្វើខ្លួន​ឲ្យស្អាតជានិច្ច គឺ​ជា​រឿង​សំខាន់

តារាចម្រៀង​ កញ្ញា ខាត់ សួស្ដី ថា ការ​ធ្វើខ្លួន​ឲ្យស្អាតជានិច្ច គឺ​ជា​រឿង​សំខាន់

ប្រិយមិត្ត​រមែង​ឃើញ តារាចម្រៀង​មាឌតូចល្អិត ខាត់ សួស្ដី បង្ហាញខ្លួន​ជាមួយ​នឹង​ការ​សម្អិតសម្អាងកាយ​ស្អាត​គ្រប់ពេល ព្រោះ​ថា ជា​ស្ត្រី​ម្នាក់ ជា​សិល្បការិនី​ម្នាក់ គឺ​នាងឲ្យ​តម្លៃ​ទៅ​លើ​ការ​តុបតែងកាយស្អាតជា​ប្រចាំ​នោះ​ឯង។ ការ​ធ្វើខ្លួន​​ឲ្យ​ស្អាត​នាម​ជា​ស្ត្រី​ម្នាក់ សួស្ដី ប្រាប់​ថា នាង​ឲ្យ​តម្លៃ​ទៅ​លើ​ចំណុច​ធំ​ៗ​ដូចជា   ទី១.ផ្ដោតទៅលើការផាត់មុខ និង​ធ្វើសក់ ទី២ គឺការច្នៃសំលៀកបំពាក់ និង​ទី៣ គ្រឿងពាក់នៅលើខ្លួន ...

ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.