កោះតាគៀវ ជាកោះដ៏ស្រស់ស្អាត លាក់ខ្លួន នៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។ កោះនេះ មិនសូវជាមានភ្ញៀវទេសចរស្គាល់នោះទេ ប៉ុន្តែសម្រស់ធម្មជាតិរបស់វា ពិតជាស្អាត មិនចាញ់កោះល្បី ដូចជាកោះរ៉ុង និង កោះរ៉ុងសន្លឹម ប៉ុន្មានឡើយ។
កោះតាគៀវ មិនទាន់ត្រូវបានអភិវឌ្ឍន៍នៅឡើយ ដូចនេះយើងឃើញថាអ្វីៗនៅលើកោះ គឺធម្មជាតិពិតៗតែម្តង។ ភ្ញៀវអាចទៅលេងកម្សាន្តហើយស្នាក់នៅ 2-3 យប់បានដោយសារមាន រីសត បានបង្កើតជាផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវទេសចរ។ គួរបញ្ជាក់ថា នៅលើកោះមានឆ្នេរខ្សាច់ និង ដីធំទូលាយសម្រាប់ភ្ញៀវ ធ្វើការបោះតង់ផងដែរ ក្នុងករណីដែលមិនចង់គេងនៅផ្ទះសំណាក់តាម រីសត។
កោះតាគៀវ មានចម្ងាយ 10 គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ ហើយភ្ញៀវអាចធ្វើដំណើរទៅដល់កោះនេះតាមរយៈទូកទេសចរណ៍។ ទីតាំងសម្រាប់ជិះទូកដើម្បីទៅដល់កោះនេះ មាន 2 ជម្រើស គឺធ្វើដំណើរចេញពីឧទ្យានជាតិរាម ឫ ឆ្នេរអូត្រេះ។
ឆ្នេរស្អាតៗ នៅលើកោះតាគៀវ ៖
Plankton Beach
Long Beach
Last Point Beach
រីសត នៅលើកោះតាគៀវ ៖
Crusoe Koh Ta Kiev Island
Koh Ta Kiev Bungalows
Sea Garden Koh Ta Kiev Island
The 103 Treehouse Bay
Coral Beach KTK
The Last Point Hostel
Kactus Eco Village Resort
Diamond Ta Kiev Island Resort