នៅពេលនិយាយទៅដល់ភោជនីយដ្ឋាន ផ្តល់ភាពរ៉ូមែនទិចដល់ការណាត់ជួបរវាងដៃគូ លោកអ្នកប្រាកដជានឹកឃើញដល់ភោជនីយដ្ឋាន ដែលផ្តល់អារម្មណ៍កក់ក្តៅ ឯកជនភាព និង ទំនើបស៊ីវិល័យ។ ម្ហូបអាហារបារាំង និង អ៊ីតាលី ត្រូវបានគេចាត់ទុកជាម្ហូបពេញនិយម នៅពេលមានការណាត់ជួបជាមួយមនុស្សពិសេស។
ខាងក្រោមនេះ ជាភោជនីយដ្ឋាន និង ហាងទាំង៥ នៅភ្នំពេញ ស័ក្តិសមជាកន្លែងរ៉ូមែនទិច សម្រាប់ការណាត់ជួប ៖
១. Do Forni
Do Forni ជាភោជនីយដ្ឋានដែលល្បីល្បាញចំពោះ ម្ហូបអាហារ អ៊ីតាលី នៅក្នុងទីក្រុងភ្នំពេញ។ នេះជាភោជនីយដ្ឋានទំនើប និង ប្រណិត សម្រាប់លោកអ្នកចង់រកកន្លែងដើម្បីទទួលទានអាហារពេលល្ងាចជាមួយមនុស្សពិសេស។ ម្ហូបល្បីៗ នៅទីនេះមានដូចជា blue river prawns, Parma ham និង Canadian lobster។ ចំណែកប្រភេទស្រាវិញ មាន wine រហូតដល់ទៅ ៦០ ប្រភេទសម្រាប់ភ្ញៀវជ្រើសរើស។
ទីតាំង ៖ ស្ថិតនៅក្នុងសណ្ឋាគារ Sofitel Phnom Penh លើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
២. Bouchon Wine Bar
Bouchon Wine Bar ជាកន្លែងស័ក្តិសមឥតខ្ចោះ ប្រសិនបើដៃគូពិសេសរបស់លោកអ្នក ជាអ្នកចូលចិត្តទទួលទាន wine និង ម្ហូបបារាំង។ ហាងនេះ មានកន្លែងសម្រាប់អាំងសាច់ barbecue ដ៏ធំដែលចំអិនភ្លាមៗ នៅនឹងមុខរបស់អ្នកតែម្តង។ មានឈ្មោះថា ជា Wine Bar ពិតណាស់ហាងមួយនេះ មានជម្រើសស្រា wine ជាង ១០០ ប្រភេទ នាំចូលមកពីប្រទេសបារាំង។
ទីតាំង ៖ ផ្លូវលេខ ៨២ វិថីឧកញ៉ាកេត រាជធានីភ្នំពេញ
៣. La Pergola
La Pergola ជាភោជនីយដ្ឋានលំដាប់ប្រណិត ស្ថិតនៅក្នុងអគារដែលមានអាយុកាល ១០០ឆ្នាំ។ ភោជនីយដ្ឋាននេះ ជាផ្នែកមួយនៃសណ្ឋាគារប្រណិត Plantation Urban Resort & Spa។ ជាមួយភាពស្ងប់ស្ងាត់ និង ការរចនាតុបតែងយ៉ាងប្រណិត ស៊ីវិល័យទៀតនោះ នេះជាកន្លែង perfect spot សម្រាប់ការណាត់ជួបដៃគូ បង្កើតអនុស្សាវរីយ៍ដ៏ល្អ។
ទីតាំង ៖ ស្ថិតនៅលើ វិថី សម្ដេចព្រះធម្ម លិខិតអ៊ុក (១៨៤) ក្រោយព្រះបរមរាជវាំង
៤. 1995 Atmosphére Bistrot
1995 Atmosphére Bistrot ជាភោជនីយដ្ឋានបារាំង ស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ ដោយបានបើកដំណើរការអស់ ជាង ២៥ឆ្នាំមកហើយ។ ភោជនីយដ្ឋាននេះ ជាទីតាំងពេញនិយម ទាំងភ្ញៀវខ្មែរ និង បរទេស ជាមួយនឹងមីនុយម្ហូបបារាំងល្បីៗ ដូចជា escargot, steak frites, និង coq au vin។ ក្រៅពីនោះ មានជម្រើសម្ហូបផ្សេងទៀតដូចជា គ្រឿងសមុទ្រស្រស់ៗ pasta និង salads។ ចំពោះ wine វិញ មានទាំង wine បារាំង និង ខ្មែរ។
ទីតាំង ៖ ស្ថិតនៅលើមហាវិថី ព្រះនរោត្តម រាជធានីភ្នំពេញ
៥. Mealea Restaurant
Mealea Restaurant ជាភោជនីយដ្ឋានប្រណិតបែបខ្មែរ នៅក្នុងទីក្រុងភ្នំពេញ។ អគាររបស់ភោជនីយដ្ឋាននេះ មានអាយុកាលជាង ៨ ទសវត្សន៍ មកហើយ ជាមួយនឹងរចនាបថសល់ពីជំនាន់សម័យអាណានិគមបារាំង។ នៅពេលដើរចូលទៅដល់ភ្លាម លោកអ្នកនឹងមានអារម្មណ៍ថាដូចកំពុងស្ថិតនៅក្នុងទីក្រុងភ្នំពេញ អំឡុងសម័យឆ្នាំ ១៩៥០។ ចង់ទទួលបានអារម្មណ៍ប្លែក និងបរិយាកាសបែបសម័យបារាំង ឫ ណាត់ជួបជាមួយដៃគូ Melea Restaurant គឺជាទីតាំងដ៏ល្អសម្រាប់ លោកអ្នក។
ទីតាំង ៖ អគារលេខ 44B ផ្លូវសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ