ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើដំណើរទៅដល់តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគីរីជាលើកដំបូង ខណៈដែលឯកឧត្តមបានឃើញទេសភាពដ៏មនោរម្យ ផ្ទាំងទស្សនីយភាពត្រជាក់ភ្នែក រហូតដល់ទប់មាត់មិនសរសើរមិនបាន។
រួមដំណើរជាមួយ គូដណ្ដឹងដ៏ស្រស់ស្អាត កូនប្រុសពៅរបស់ កូនប្រុសពៅរបស់សពសម្ដេចវិបុលបញ្ញា សុខ អាន ធ្វើដំណើរទៅតំបន់វាលធំ ដើម្បីផ្ដិតរូបភាពអនុស្សាវរីយ៍មុនថ្ងៃមង្គល។
វេលានោះហើយ ឯកឧត្តម បានលាន់មាត់ថា “អស្ចារ្យមែន វាលធំ ថ្ងៃរះដ៏ល្អឥតខ្ចោះដែលខ្ញុំធ្លាប់ជួបប្រទះ…”។
ឯកឧត្តមបានផ្សារភ្ជាប់អនុស្សាវរីយជាមួយតំបន់វាលធំ តាមរយៈរូបថតស្អាតៗ ស្អាតៗ មើលទៅត្រជាក់ភ្នែកជាច្រើនសន្លឹក យកមកចែកចាយលើបណ្ដាញសង្គម ហើយមានមនុស្សរាប់រយនាក់បានធ្វើការចែកចាយបន្ត។
តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ មានភូមិសាស្រ្តស្ថិតក្នុងស្រុក២របស់ខេត្តរតនគិរី គឺស្រុកតាវែង និងស្រុកវើនសៃ។ បើតាមក្រសួងបរិស្ថាន ទីនេះ មានទេសភាពស្រស់ស្អាត គ្រប់រដូវកាល ជាមួយអាកាសធាតុល្អ ជាពិសេសនៅសិរសិររដូវ។ អ្នកទេសចរណ៍បែបផ្សងព្រេងអាចសាកល្បង បោះតង់ សម្រាក់លំហែរកាយ និងជាមួយបទពិសោធន៍ថ្មីៗជាមួួយអាហារក្នុងតំបន់ និងសេវាកម្មរបស់ជនជាតិព្រៅ៕