គន្លឹះថែរក្សាកែវភ្នែកទាំងគូ… នៅក្នុងអាកាសធាតុរដូវក្តៅ
កែវភ្នែកទាំងគូរបស់អ្នក គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរូបរាងកាយទាំងមូល ដែលអ្នកត្រូវមានការថែទាំគាំពារ និងយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងរដូវក្តៅហួតហែងនេះ។ ការកើនឡើងនៃសីតុណ្ហភាព ធូលីដីកង្វក់ និងការបំពុលផ្សែងបរិស្ថានផ្សេងៗដែលកើតមាននៅក្នុងរដូវក្តៅអាចធ្វើអោយកែវភ្នែកទាំងគូរបស់អ្នក រងការប៉ះពាល់ខ្លាំង រួមមាន ភ្នែកស្ងួត ក្រហាយភ្នែក ភ្នែកក្រហម ស្រវាំងភ្នែក និងងងឹតជាដើម។ គួរបញ្ជាក់ផងដែរថា កម្តៅ UV ព្រះអាទិត្យមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ សុខភាពស្បែកនោះទេ វាថែមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពកែវភ្នែករបស់អ្នកផងដែរ ...