• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សណ្ឋាគារប្រណិតទាំង ៣ នៅភ្នំពេញ មាន Private Pool ផ្តល់នូវឯកជនភាពជូនភ្ញៀវ

by Sothearith
ពុធ មិថុនា 5th, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ភ្នំពេញ គឺទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងមួយលាននាក់ និង ជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសកម្ពុជា ។ ក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលប្រមូលផ្ដុំទៅដោយ សំណង់អាគារលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ វត្តអារាម ទីផ្សារដោះដូរមុខទំនិញ លើមុខជំនួញជួញដូរ ទាំងក្នុងស្រុក និង ក្រៅស្រុក ក្នុងលំហូរសាច់ប្រាក់ជាអតិបរមា ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ចទីផ្សារ សង្គមកិច្ច និង នយោបាយ ដែលនាំឱ្យទីក្រុងទាំងមូលក្លាយជាទីកន្លែងរស់នៅប្រកបដោយភាពសម្បូរបែប ។

ចំណែកហេដ្ឋារចនាសម្ព័ន្ធនានា កាន់តែទំនើប ជឿនលឿនទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ​។ សណ្ឋាគារប្រណិត ភោជនីយដ្ឋានលំដាប់ផ្កាយ លោកអ្នកសុទ្ធតែអាចរកបាននៅក្នុងទីក្រុងភ្នំពេញ។ ថ្ងៃនេះ ឡេឌីស៍ សូមណែនាំ សណ្ឋាគារចំនួន ៣ ដែលមានអាងហែលទឹក (private pool) នៅក្នុងនោះស្រាប់។

១. PAVILION: Private Pool Room

បន្ទាប់តូចត្រូវបានតុបតែង គួរ​​​ឱ្យចង់ស្នាក់នៅ ដោយបន្ទប់នេះផ្តល់នូវជម្រើស២ គឺ ម៉ាស៊ីនត្រជាក់ ឫ កង្ហារ។​ វាមានសាឡុង ទូរទស្សន៍ខ្សែកាប ជាមួយនឹង ទូរទឹកកកផងដែរ។ បន្ទាប់ទឹក private bathroom មានទឹកក្តៅ ទឹកត្រជាក់ ដោយមានផ្តល់ជូននូវ ម៉ាស៊ីនផ្លុំសម្ងួតសក់។ អ្វីដែលពិសេសនោះ គឺមានអាងហែលទឹកផ្ទាល់ខ្លួន (private pool) ដែលផ្តល់នូវឯកជនភាពពេញ ១០០ភាគរយសម្រាប់ការសម្រាកលំហែនៅក្នុងសណ្ឋាគារនេះ។

ទីតាំង ៖ ផ្ទះលេខ ២២៧ ផ្លូវលេខ ១៩ នៅជ្រុងខាងក្រោយវត្តបទុម (ខ្លោងទ្វារខាងលិច មានច្រកមួយជាមួយ នឹង ដំរីសពីរ។

២. Baitong Hotel & Resort Phnom Penh: Deluxe Plunge Pool

​
សណ្ឋាគារប្រណិតមួយនេះ ផ្តល់ជូននូវ អាងហែលទឹកផ្ទាល់ខ្លួន នៅពេលអ្នកជ្រើសរើសប្រភេទបន្ទប់ Deluxe Plunge Pool។ វាមានគ្រែគេង ១ រួមទាំងទូរទស្សន៍ដែលបំពាក់ streaming services ទូរទឹកកក និង សម្ភារៈសម្រាប់ឆុងកាហ្វេ និង តែ។ បន្ទប់មានច្រកចូលដាច់ដោយឡែក ផ្តល់ជូនឯកជនភាពដល់អតិថិជន។ ក្រៅពីនោះ សណ្ឋាគារនេះ មានកន្លែងហាត់ប្រាណ សួនច្បារ និង កន្លែងសម្រាប់អង្គុយលេងនៅទីធ្លារខាងក្រៅផងដែរ។

ទីតាំង ៖ អគារលេខ ១០ ផ្លូវ ២៨២ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣. Bellevue Serviced Apartments: Studio 

អាផាតមិន នៅភ្នំពេញមួយនេះ ផ្តល់ជូនលោកអ្នកនូវគ្រឿងបរិក្ឋាទំនើបនៅក្នុងបន្ទប់គេង ដែលអាចមើលឃើញទេសភាពដងទន្លេ ដ៏ស្រស់ស្អាត។ វាមានរានហាល នៅខាងក្រៅ និង ខាងក្នុងមានបំពាក់ចង្ក្រានបាយ។ វាមាន sky garden ទីលានសម្រាប់វាយ tennis កន្លែងហាត់ប្រាណ និង កន្លែងសម្រាប់ក្មេងលេង។ បង្អួចធំៗ រួមជាមួយនឹងរានហាលផ្ទាល់ខ្លួនផងនោះ អាចមើលឃើញដងទន្លេមេគង្គ និង ទន្លេសាប បានយ៉ាងពេញភ្នែក។

ទីតាំង ៖ អគារលេខ ៦៨-៦៩ ផ្ឡូវ ទន្លេសាប ជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភព ៖ Hotels-with-private-pool.com

Tags: ទេសចរណ៍ក្នុងស្រុក
Previous Post

Gucci ប្រកាសផែនការតាំងបង្ហាញ Collection បុរសនៅទីក្រុង Milan ពាក់កណ្ដាលខែនេះ

Next Post

5 កន្លែង ក្នុងទីក្រុងភ្នំពេញ ដែលអ្នកអាចទទួលបាននូវរសជាតិឌីមសាំ “Dim Sum” ដ៏ឈ្ងុយឆ្ងាញ់

Sothearith

Sothearith

Related Posts

ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%
កម្សាន្ត

ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

by Pisey Dim
អង្គារ សីហា 26th, 2025
ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025″
កម្សាន្ត

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025”

by Pisey Dim
ច័ន្ទ សីហា 25th, 2025
ទេសភាពរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំ នារដូវកាលបៃតង
ទេសចរណ៍

ទេសភាពរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំ នារដូវកាលបៃតង

by Pisey Dim
ពុធ សីហា 20th, 2025
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ!
កម្សាន្ត

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ!

by Pisey Dim
ពុធ សីហា 20th, 2025
Load More
Next Post
5 កន្លែង ក្នុងទីក្រុងភ្នំពេញ ដែលអ្នកអាចទទួលបាននូវរសជាតិឌីមសាំ “Dim Sum” ដ៏ឈ្ងុយឆ្ងាញ់

5 កន្លែង ក្នុងទីក្រុងភ្នំពេញ ដែលអ្នកអាចទទួលបាននូវរសជាតិឌីមសាំ “Dim Sum” ដ៏ឈ្ងុយឆ្ងាញ់

ADVERTISEMENT

Recent.

អត្ថប្រយោជន៍នៃការសិក្សានៅបរទេស

អត្ថប្រយោជន៍នៃការសិក្សានៅបរទេស

ពុធ សីហា 27th, 2025
ធ្វើដូចម្តេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ កំឡុងពេលសិក្សានៅបរទេស?

ធ្វើដូចម្តេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អ កំឡុងពេលសិក្សានៅបរទេស?

អង្គារ សីហា 26th, 2025
ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

ភូមិខ្មែរ អ្នកធ្វើ គឺជាផ្សារដែលបង្កើតឡើងដោយកូនខ្មែរ ១០០%

អង្គារ សីហា 26th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (368)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (180)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (213)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (108)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (105)
  • សហគ្រិនភាព (20)
  • សុខភាព និង សម្ផស្ស (278)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (134)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.