• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មកស្គាល់តំបន់ទេសចរណ៍ ១៤ កន្លែង ដែលមានភាពទាក់ទាញ នៅខេត្តតាកែវ

by Ken My
ព្រហស្បតិ៍ ឧសភា 9th, 2024
in ទេសចរណ៍, សង្គម
325
SHARES
Share on FacebookShare on Twitter

ខេត្តតាកែវជា​ខេត្ត​ចំណាស់​មួយដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ​មាន​តំបន់​រមណីយដ្ឋាន​ទាំង​ធម្មជាតិ ​និង​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​កន្លែង​សម្រាប់​ភ្ញៀវ​ទស្សនា។ ខាងក្រោមនេះជាតំបន់រមណីយដ្ឋានទេសចរណ៍ ទាំង ១៤ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទស្សនាកំសាន្ត ក៏ដូចជាការស្វែងយល់តំបន់ប្រវត្តិសាស្រ្តមួយចំនួនដោយបានបង្ហាញជូនខាងក្រោមនេះ៖

១) សារមន្ទីរអង្គរបុរី ៖ សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍​ប្រវត្តិសាស្រ្ដ​សម័យ​ហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារមន្ទីរអង្គរបុរី ភ្ញៀវទេសចរ​អាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ឆ្ពោះទៅទិសខាងកើត ក្នុងចម្ងាយជាង ២២គីឡូម៉ែត្រ។

២) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ភ្នំ​ប៉ាយង់កោ  ៖ ប្រាសាទបាយ៉ង់កោរ ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងព្រៃភ្នំ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទបាយ៉ង់កោដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា៖ ដើរទស្សនាកសិដ្ឋាន ឡើងភ្នំ រៀបចំអាហារដោយខ្លួនឯង ដើរលេងដោយថ្មើរជើង ទស្សនាទេសភាពព្រៃភ្នំ មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត។

ប្រាសាទបាយ៉ង់កោ ជារមណីយដ្ឋានមួយដែលស្ថិតលើកំពូលភ្នំដ៏ខ្ពស់សន្លឹម ហើយមានប្រាង្គប្រាសាទបុរាណ ព្រៃឈើ ទេសភាពធម្មជាតិស្រល់បំព្រង។ ជាពិសេស​នៅតាមបណ្តោយចង្កេះភ្នំមានដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារថែមទៀតផង។

ប្រាសាទបាយ៉ង់កោ ឬក៏គេច្រើនហៅថា ប្រាសាទបុរាណភ្នំបាយ៉ង់ ប្រាសាទភ្នំបាយ៉ង់ ភ្នំបាយ៉ង់មានទីតាំងស្ថិតនៅ ភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែល 46គីឡូម៉ែត្រ ពីវិមានឯករាជ្យ។

៣) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ ភ្នំ​ជីសូរ្យ ៖ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ ភ្នំធម្មជាតិមួយនេះ មានរូបភាពដ៏ស្រស់ត្រកាលនៃទេសភាពបៃតងរបស់ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។ វាជាទីស្ងាត់សំរាប់ពួកសមណព្រាហ្មណ៍តាំងសមាធិ​ ឬសម្រាប់អ្នកធ្វើធុតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០​មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ​មិនអាចចេញចូលបានទៀតឡើយ។  ភ្នំជីសូរស្ថិតនៅភូមិ ចន្លាត់ដៃ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។

៤) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ ភ្នំ​តាម៉ៅ ៖ ជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមានផ្ទៃដី ១២០០ ហិកតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។  ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។

៥) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ទន្លេ​បាទី ៖  ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក ម្ហូប និងចំណុចផ្សេងៗទៀត។ ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃ​បឹង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មាន​តូប​តូច​ធំ​ប្រក់​ស្បូវ​ និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​ ហើយអ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ភ្លេច​ គឺ​ការ​ទទួលទាន​អាហារ​ស្រុកស្រែ​ដ៏​មានឱជារស​ប្រចាំ​តំបន់​ទៀតផង។ ទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ និងមានចម្ងាយប្រហែល ~46km ពីវិមានឯករាជ្យ។

៦) រមណីយដ្ឋាន​ទេសចរណ៍ និង​ធម្មជាតិ ជ្រោះ​ផ្អោក ៖ ស្រុកគីរីវង់ ខេត្តតាកែវ មាន​រមណីយដ្ឋាន​មួយ​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ គឺ​ ទឹកជ្រោះ​ផ្អោក មាន​ប្រវែង​ប្រមាណ​ជា ១ ០០០ ម៉ែត្រ និង ទទឹង​ ២ ម៉ែត្រ ដែល​ហូរ​​ពី លើ​ភ្នំ ហើយ​កាត់​ថ្មដា​តូច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ សម្បូរ​ត្បូង​មាន​តម្លៃព្រោះ​នៅ​ទី​នោះមាន​ទឹក​ធ្លាក់ និង​សម្បូរ​ត្បូង​មាន​តម្លៃ។ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តទឹក​ធ្លាក់​ នៃ​ទឹក​ជ្រោះផ្អោក​មាន​ប្រវែង ១ ០០០ម៉ែត្រ ​និង​ទទឹង ២ម៉ែត្រ ដែល​ហូរ​ធ្លាក់​ពី​លើភ្នំ​មក​នោះ គឺ​ភ្ញៀវ​អាច​រក​ទិញ​ត្បូង​មាន​តម្លៃ​​ជាច្រើន​។នៅ​មុន​ទឹក​ជ្រោះ​ផ្អោក​ក្លាយ​ជា​រមណីយដ្ឋាន​ពេញ​និយម​ គឺ​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ នៅ​ទី​នេះ គឺជា​ទីតាំង​សំខាន់​ដែល​មាន​ប្រជាជន​ជាច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ។ ប៉ុន្តែ បច្ចុប្បន្ន​ត្បូង​នៅ​កន្លែង​ដែល​ប្រជាជន​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​បាន​ខ្សត់ខ្សោយ​ហើយ តែ​នៅ​មាន​អ្នក​រក​ត្បូង​នៅ​លើ​កំពូល​ភ្នំ និង ព្រៃជ្រៅ មក​ដល់​សព្វថ្ងៃ។​ ទឹកជ្រោះ​ផ្អោក​គីរីវង់ ជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ​​ក្នុង​ខេត្ត​តាកែវ។

៧) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ភ្នំ​ខ្លែង  ៖  គឺជាគោលដៅទេសចរណ៍ បែបវប្បធម៌ ធម្មជាតិ ក៏ជាទីអារាម ដែលមានការចាប់អារម្មណ៍ពីសំណាក់មហាជន ឬពុទ្ធបរិស័ទជិតឆ្ងាយ ដែលតែងតែមកធ្វើការគោរពសក្ការៈ បន់ស្រន់ ស៉ំសេចក្ដីសុខ ពឹងលើជំនឿដ៏ស័ក្ដិសិទិ្ធ តាមបែបបទព្រះពុទ្ធសាសនា។ ជាទូទៅ អ្នកទេសចរទាំងឡាយ ​ឬប្រជាជនគ្រប់ទិសទី តែងតែមកទស្សនាកម្សាន្តលេង និងនាំយកចង្ហាន់មកធ្វើបុណ្យប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់របស់ខ្មែរ។ រមណីយដ្ឋានវត្តភ្នំខ្លែង គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ កែឆ្នៃ ស្ថិតនៅក្នុងព្រៃស្លឹក ស្រុកត្រាំង ប៉ែកខាងត្បូងនៃខេត្តតាកែវ មាន ចម្ងាយ ១២ គ.ម ពីទីរួមខេត្ត ក្បែរ ផ្លូវជាតិលេខ២។ វត្តភ្នំខ្លែងជាអារាមរបស់ព្រះពុទ្ធសាសនា កកើតឡើងក្នុងឆ្នាំ ១៧៥៣។

៨) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ភ្នំ​ជីតាពេជ្រ ៖  ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងសញ្ញាសំគាល់។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានភ្នំជីតាពេជ្យដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ឡើងភ្នំ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង, ទស្សនាវត្ត, ទស្សនាទេសភាពព្រៃភ្នំ, ស្វែកយល់ពីប្រវត្តិសាស្ត្រ និងចំណុចផ្សេងៗទៀត។​ ភ្នំជីតាពេជ្រ ជារមណីយដ្ឋានដែលសំបូរទៅដោយម្លប់ព្រៃឈើដ៏ត្រជាក់ ហើយនៅលើកំពូលភ្នំមានរូបសំណាកព្រះពុទ្ធរូបមួយ ដែលឈរបែរមុខទៅទិសខាងកើតយ៉ាងខ្ពស់សន្លឹម។ ​ភ្នំជីតាពេជ្យ ឬក៏គេច្រើនហៅថា វត្តជីតាពេជ្យ, វត្តភ្នំជីតាពេជ្យ មានទីតាំងស្ថិតនៅ ភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែល 53គីឡូម៉ែត្រ ពីវិមានឯករាជ្យ។

៩) រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ កំពូលពេជ្រ ៖ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ និងកន្លែងស្នាក់នៅ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកំពូលពេជ្យ រីសតដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ដើរទស្សនាកសិដ្ឋាន, ជិះទូក, ជិះទាទឹក, ជិះទូកកាយ៉ាក, ម្ហូប, លេងទឹកឬហែលទឹក, អាងហែលទឹក, ដើរលេងដោយថ្មើរជើង, គយគន់ថ្ងៃរះ, គយគន់ថ្ងៃលិច, កន្លែងគេង, រៀបចំអាហារដោយខ្លួនឯង, សួនកុមារឬកន្លែងលេងទង, ជិះក្តាររំអិល និងចំណុចផ្សេងៗទៀត។កំពូលពេជ្យ ឬអន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​។ រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោងសាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។ ជាពិសេសរមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ដែលមើលទៅគឺធម្មជាតិបៃតងនៅជុំវិញខ្លួនតែម្តង។ កំពូលពេជ្យ រីសត ឬក៏គេច្រើនហៅថា អន្លង់ភ្លៀវ រីសត មានទីតាំងស្ថិតនៅ ផ្លូវលេខ51 ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងមានចម្ងាយប្រហែល 54គីឡូម៉ែត្រ ពីវិមានឯករាជ្យ។

១០) រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​កែច្នៃ ត្រីមាស ៖ មានចម្ងាយប្រមាណ២៨គីឡូម៉ែត្រពីខេត្តតាកែវធ្វើដំណើរប្រហែលជាងមួយម៉ោង។រមណីយដ្ឋានត្រីមាសគឺជារមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយកន្លែងដែលមានទេសភាពស្រស់ស្អាតនិងខ្យល់បរិសុទ្ធ។មិនតែប៉ុណ្ណោះរមណីយដ្ឋានត្រីមាសមានជាកញ្ចុះសម្រាប់អង្គុយលេង មានអាហារភេសជ្ជៈជាច្រើនប្រភេទនិងកន្លែងថតរូបស្អាតៗក្នុងនោះក៏មានផ្កាស្អាតចម្រុះពណ៌នៅមានកន្លែងសម្រាប់ដាក់ចំណីត្រីនិងជិះទូកកាយ៉ាកលេងកម្សាន្តផងដែរ។

១១) ប្រសាទនាងខ្មៅ ​៖ ស្ថិតក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ នៅក្នុងឃុំរវៀង ស្រុកសំរោង ក្បែរផ្លូវជាតិលេខ២ មានចម្ងាយប្រមាណ ៥២គ.ម ពីរាជធានីភ្នំពេញ និង ២៧គ.ម ពីទីរួមខេត្តតាកែវ។ ប្រាសាទនេះ ស្ថាបនាឡើងអំពី ថ្មភក់ និងឥដ្ឋតាមបែបរចនាប័ទ្មកោះកែ ជាស្នាព្រហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២១-៩៤១) នៃគ្រឹស្តសករាជសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា ដែលមានប្រាសាទ៣ នៅទន្ទឹមគ្នា។ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រាង្គប្រាសាទ តែពីរទេ។ ប្រាសាទនាងខ្មៅក៏ត្រូវបាន បែកបាក់ខូចខាតជាច្រើនកន្លែងដែរ។

១២) ប្រាសាទជប់ពល ៖ ស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ចម្ងាយ ៣.៥ គ.ម ភាគឦសានទីរួមខេត្តតាកែវ។ រមណីយដ្ឋាននេះ គឺជាបុរាណដ្ឋានដែលគួរជាទីចាប់អារម្មណ៍ ដែលមានប្រាសាទជប់ពល គូទឹកទន្លេអុំ បារាយណ៍ជាដើម…។​ សព្វថ្ងៃនេះ នៅមានសល់ប្រាសាទបុរាណមួយតូចល្មម។ ប្រាសាទនេះមានរាងការរ៉េ ជ្រុងនីមួយៗមានប្រវែង ៧ម៉ែត្រ កម្ពស់ប្រមាណ ១៣ម៉ែត្រ ធ្វើពីឥដ្ឋ ដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែតួប្រាសាទប៉ែកខាងក្រោមប៉ុណ្ណោះ។ នៅជុំវិញប្រាសាទមានគូទឹកព័ទ្ធជុំវិញដែលមានទំហំ ១៣០ម៉ែត្រ x ១៥០ម៉ែត្រ ប្រកបដោយទឹកថ្លាឆ្វេង។ នៅក្នុងតំបន់នេះមាន បុរាណដ្ឋានជាច្រើន ពិសេសប្រព័ន្ធធារាសាស្ត្រ ដែលបុព្វបុរសខ្មែរបានគិតគូរដល់ការងារ កសិកម្មជាចម្បង ក្នុងនោះមានស្រះស្រង់មួយទំហំ ៧ម៉ែត្រ x ១០០ម៉ែត្រ ដែលអ្នកស្រុកនិយាយហៅថាទន្លេអុំ។

១៣) រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ភ្នំដា ៖ សាទភ្នំដា កសាងនៅលើកំពូលភ្នំដេលមានកម្ពស់៤០ម៉ែត្រ ប្រាសាទនេះបែមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដាពុំមានរបង (កំពែងឬកំផែង) ព័ទ្ធជុំវិញទេ។ នៅខាងក្នុងមានតាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាស់តាំងពីសតវត្សទី ៦ នោះទើបក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជួសជុលឡើងវិញ(សតវត្សទី១១) ដោយកត់សម្គាល់ឃើញផ្តែរ និងសសរពេជ្រប្រហាក់ប្រហែលគ្នា និងរចនាបទឃ្លាំង។ ដោយឡែកផ្តែរសសរពេជ្រត្រូវយកទៅរក្សាទុកនៅសារៈមន្ទីរអង្គរបូរីតាំងពីឆ្នាំ១៩៩៩។ ប្រាសាទភ្នំដាគឺជាប្រាសាទទោល។

១៤) ប្រាសាទតាព្រហ្ម ៖ កសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត។ ​ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម។

 

Tags: តំបន់ទេសចរណ៍ខេត្តតាកែវទេសចរណ៍ក្នុងស្រុក
Previous Post

ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលសំឡេងបោះឆ្នោតឈ្នះដាច់ ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តទី៦

Next Post

Elain Lim ពីអ្នកផាត់មុខឱ្យតារា ក្លាយជាជាងគំនូរល្បី ដោយយកគ្រឿង Make Up ផាត់ចេញជារូបគំនូរស្អាតៗ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka
កម្សាន្ត

Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
Elain Lim ពីអ្នកផាត់មុខឱ្យតារា ក្លាយជាជាងគំនូរល្បី ដោយយកគ្រឿង Make Up ផាត់ចេញជារូបគំនូរស្អាតៗ

Elain Lim ពីអ្នកផាត់មុខឱ្យតារា ក្លាយជាជាងគំនូរល្បី ដោយយកគ្រឿង Make Up ផាត់ចេញជារូបគំនូរស្អាតៗ

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.