• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

“មណ្ឌលគីរី” ជាដែនដីព្រៃប្រឹក្សា និងជម្រកធម្មជាតិដ៏ស្រស់ត្រកាល – ប្រទេសកម្ពុជា

by Pisey Dim
ច័ន្ទ កក្កដា 1st, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ខេត្តមណ្ឌលគីរី គឺជាខេត្តដែលមានផ្ទៃដីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានប្រជាជនរស់នៅចំនួនតិច មានភូមិភាគស្ថិតនៅខាងកើតនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងខេត្តនេះសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើនរួមមាន ជួរភ្នំដែលគ្របដណ្តប់ដោយព្រៃក្រាស់ខ្មឹក វាលស្មៅពណ៌បៃតងដ៏ខៀវស្រងាត់ ព្រមទាំងទឹកជ្រោះ ម្ហូបអាហារតំបន់ (បងប្អូនជនជាតិភាគតិច) និងជាបណ្តុំនៃថនិកសត្វព្រៃ។

 

សូមស្វាគមន៍មកកាន់ដែនដីជម្រកព្រៃព្រឹក្សានៃព្រះរាជាណាចក្រកម្ពុជា… មណ្ឌលគីរី!

តើអ្នកអាចនឹងទទួលបាននូវបទពិសោធន៍ថ្មីដ៏រីករាយអ្វីខ្លះនៅក្នុងតំបន់នេះ?

 

  • ភ្នំដោះក្រមុំ

ភ្នំដោះក្រមុំ ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគីរី ដែលមានសម្រស់ព្រៃប្រឹក្សាគ្របដណ្តប់ជម្រៀលភ្នំបណ្តាក់យ៉ាងស្រស់ស្អាត។ ដោយហេតុ ភ្នំនេះមានឈ្មោះថា ភ្នំដោះក្រមុំ ព្រោះរូបសណ្ឋានភ្នំមានរូបរាងដូចទៅនឹងសុដន់មូលក្លំរបស់នារីក្រមុំ ហើយជនជាតិភាគតិច “ព្នង” ក៏បានតាំងនាមឱ្យថា ភ្នំដោះក្រមុំរហូតមកដល់សព្វថ្ងៃ។

នៅចំពីលើកំពូលភ្នំ គេឃើញមានទេសភាពវាលស្មៅពណ៌បៃតងដ៏អស្ចារ្យនៃភ្នំយ៉ាងធំល្វឹងល្វើយ បន្ថែមពីនេះជនជាតិភាគតិចព្នងបានដាក់ឈ្មោះទេសភាពនេះថា “សមុទ្រព្រៃ”។

  • ទស្សនាភូមិដំរីជនជាតិព្នង

ជនជាតិភាគតិចព្នងបានរួមរស់ជាមួយដំរីអស់រយៈពេលជាង ១២០ឆ្នាំមកហើយ។ ពួកគេក៏បានបង្កើតសហគមន៍ភូមិជនជាតិដើមភាគតិច ដោយមានការមើលថែថិកសត្វដំរីព្រៃ ហើយត្រូវបានចិញ្ចឹមមើលថែ និងចាត់ទុកជាសមាជិកគ្រួសារ។ អ្នកអាចចូលរួមទស្សនាសហគមន៍ថនិកសត្វដំរី និងស្វែងយល់អំពីរបៀបរបបក្នុងការរស់នៅនៃបងប្អូនជនជាតិដើមភាគតិច ជាពិសេសទស្សនាគម្រោង Elephant Valley Project (EVP)។

 

  • ទឹកជ្រោះប៊ូស្រា

ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រចិន្តា ចម្ងាយប្រមាណ 43 គីឡូម៉ែត្រ ពីក្រុងក្រុងសែនមនោរម្យនៃទីរួមខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ។ “ប៊ូស្រា”ត្រូវបានភ្ញៀវទេសចរជាច្រើនចាត់ទុកថាជាទឹកជ្រោះដ៏ស្រស់ស្អាតបំផុតប្រចាំខេត្តមណ្ឌលគិរី។ វាត្រូវបានចែកចេញជាបីដំណាក់កាល ៖

ដំណាក់កាលទី1 : ទឹកធ្លាក់មានកម្ពស់ 8 – 12 ម៉ែត្រ នៅរដូវប្រាំង

ដំណាក់កាលទី2 : ទឹកធ្លាក់មានកម្ពស់ពី 15 – 20 ម៉ែត្រ នៅរដូវវស្សា និងមានចម្ងាយ 150 ម៉ែត្រពីដំណាក់កាលទី1

ដំណាក់កាលទី3 : ល្បឿនទឹកធ្លាក់លឿនជាងដំណាក់ទី2 ដំណាក់កាលនេះសម្បូរទៅដោយសត្វព្រៃ និងជាតំបន់គ្រោះថ្នាក់

  • ក្រុង “សែនមនោរម្យ”

ពាក្យនេះប្រែថា “មន្តស្នេហ៍” “អស្ចារ្យ” ឬ “រីករាយ” ទីក្រុងនេះ ត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍នៅក្នុងក្តីស្រមៃសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ។ អ្នកអាចទស្សនាទិដ្ឃភាពព្រៃភ្នំរុំព័ទ្ធនៅពេលធ្វើដំណើរតាមផ្លូវ ភ្លក់រសជាតិអាហារបងប្អូនជនជាតិភាគតិច និងជាវវត្ថុអនុស្សាវរីយ៍ប្រចាំខេត្ត ធានាថាអ្នកប្រាកដជាទទួលបាននូវបទពិសោធ៍នៃដំណើរកំសាន្តដ៏រីករាយ។

Tags: តំបន់ទេសចរណ៍ក្នុងស្រុកទេសចរណ៍ក្នុងស្រុក
Previous Post

សំពត់ប៉េងប៉ោង ឬ Balloon Skirt… គួរលេងស្ទីលបែបណាស័ក្តិសមបំផុតចំពោះស្រ្តីសម័យទំនើប?

Next Post

រមណីដ្ឋានអង្គររកចំណូលបានជាង ២៤លានដុល្លារ ក្នុងរយៈពេល៦ខែក្នុងឆ្នាំនេះ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Load More
Next Post
រមណីដ្ឋានអង្គររកចំណូលបានជាង ២៤លានដុល្លារ ក្នុងរយៈពេល៦ខែក្នុងឆ្នាំនេះ

រមណីដ្ឋានអង្គររកចំណូលបានជាង ២៤លានដុល្លារ ក្នុងរយៈពេល៦ខែក្នុងឆ្នាំនេះ

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.