ឌីមសាំ “Dim Sum” ជាប្រភេទអាហារប្រពៃណីរបស់ជនជាតិចិន ដែលមានឱជារសឆ្ងាញ់ ដោយសាររសជាតិ និងការច្នៃប្រឌិត ក៏ដូចជាវិធីក្នុងការចម្អិនអាហារមួយនេះ។ ថ្វីបើកាលពីមុន យើងអាចនឹងពិបាករកកន្លែងលក់ឌីមសាំនៅក្នុងក្រុងភ្នំពេញ ប៉ុន្តែពេលនេះលែងជាបញ្ហាហើយ ភោជនីយដ្ឋានជាច្រើនបានដាក់បង្ហាញខ្លួនជាកន្លែងលក់ឌីមសាំដ៏សម្បូរបែប រសជាតិឆ្ងាញ់ និងអាចទទួលទានអមដោយបរិយាកាសជាទីគាប់ចិត្ត។
ហាងល្បីៗទាំង 5 ខាងក្រោមនេះ គឺជាជម្រើសល្អបំផុត សម្រាប់អ្នកក្នុងការទទួលបាននូវរសជាតិឌីមសាំ “Dim Sum” ដ៏ឈ្ងុយឆ្ងាញ់។
KIN BUN HOUSE
នៅក្នុងផ្ទះ KIN BUN មានលក់នូវអាហារប្រពៃណីជនជាតិដ៏សម្បូរបែប និងនាំមកនូវរសជាតិលំនាំដើមដ៏ឆ្ងាញ់ពិសាជូនប្រជាជនកម្ពុជា។ អ្វីដែលសំខាន់នោះគឺ “Dim Sum” ហើយឌីមសាំនៅទីនេះរួមមាន ហារហ្កាវ បង្គាសៀវម៉ៃ គាវ នំគូឆាយបង្គាស្រស់ នំប៉ាវស្នូលសាស៊ីវ និងមានច្រើនទៀត។ បន្ថែមពីនេះ KIN BUN HOUSE ក៏មានជាប្រភេទនំ (Buns) រសជាតិប្រៃ ឬផ្អែមដូចជា Char Siu, Salted Egg Lava, Paté, Chocolate Lava, Charcoal Baked Bun។
- ទីតាំង : THAN’s Building, Mao Tse Toung Blvd, Phnom Penh
Zhan Liang
Zhan Liang ជាភោជនីយដ្ឋានចិនដែលលាក់ខ្លួននៅជាន់ B1 ក្នុងអាគារ Vattanac Capital។ នៅទីនេះមានឈុតឌីមសាំដ៏ប្រណិតដែលអ្នកអាចទទួលបាននូវរសជាតិប្រពៃណី និងបណ្តែតអារម្មណ៍ទៅកាន់ប្រទេសចិនយ៉ាងពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះ Zhang Liang ក៏មានមុខម្ហូបអាហារចិនផ្សេងទៀតរួមមាន Shanghainese Xiao Long Bao រីឯការរៀបចំបរិយាកាសហាងគឺទំនោរទៅតាមប្រពៃណីប្រទេសចិន និងមានភាពស្ងប់ស្ងាត់ ដែលអ្នកគួរតែសាកល្បងទទួលយកបទពិសោធន៍ថ្មីបែបនេះម្តង។
- ទីតាំង : Vattanac Capital Mall, 66 Monivong Boulevard, Sangkat Watohnom, Khan Daun Penh Phnom Penh
Hong Bao
នៅហាង Hong Bao មានជម្រើសន្ហូបអាហារចិនជាច្រើនដែលអ្នកអាចជ្រើសរើស រួមទាំង ឌីមសាំផងដែរ។ មីនុយរបស់ពួកគេរួមមាន សៀវម៉ៃ ហារហ្កាវ គាវ នំប៉ាវ គុយទាវកាត់រុំ ទាវខ្វៃ ជ្រូកខ្វៃ និងមានមុខម្ហូបចិនជាច្រើនទៀត។ Hong Bao មានទីតាំងនៅក្នុងអាគារ Tribe Phnom Penh ជាភោជនីយដ្ឋានបែបសហសម័យ។
- ទីតាំង : Sisowath Quay Phnom Penh, 12202
Hall of Golden Chimes
Hall of Golden Chimes មិនត្រឹមតែជាភោជនីយដ្ឋានចិនធម្មតានោះទេ ប៉ុន្តែហាងនេះបានទទួលពានរង្វាន់ជាភោជនីយដ្ឋានដ៏ប្រណិតផងដែរ។ Hall of Golden Chimes មានទីតាំងនៅជាន់ទី 5 ក្នុងអាគារ NagaWorld 2 ដូច្នេះអតិថិជនអាចរីករាយជាមួយទិដ្ឋភាពពីលើទីក្រុងភ្នំពេញកំឡុងពេលស្រស់ស្រូបអាហារដ៏ឈ្ងុយឆ្ងាញ់។ នៅទីនេះមានជាឈុអាហារប៊ូហ្វេ ឌីមសាំ ដែលអ្នកអាចទទួលទានដោយគ្មានការកំណត់នៅក្នុងតម្លៃត្រឹមតែ 29$ ក្នុងម្នាក់ និងរៀលរាល់ចុងសប្តាហ៍ តម្លៃ 32$ ក្នុងម្នាក់។
- ទីតាំង : Level 5, NagaWorld2 Park, 120101, Samdech Hun Sen St, Phnom Penh
Dim Sum Emperors
ភោជនីយដ្ឋាន Dim Sum Emperors បានបំបែកខ្លួនជាច្រើនសាខា និងជាប់ឈ្មោះជាហាងសម្បូរជម្រើស ឌីមសាំ ជាច្រើនប្រភេទក្នុងការទទួលទាន ហើយមានតម្លៃសមរម្យ។ នៅទីនោះរួមមាន ឌីមសាំចំហុយ ឌីមសាំចៀន ឌីមសាំបំពង និងមានច្រើនប្រភេទទៀត។
- ទីតាំង : Street 317, St 566, Phnom Penh 12151