បវរកញ្ញាចក្រវាលសញ្ជាតិ នីការ៉ាហ្គ័រ មកដល់កម្ពុជាលើកដំបូងយប់មិញ
បវរកញ្ញាចក្រវាលសញ្ជាតិ នីការ៉ាហ្គ័រ គឺកញ្ញា Sheynnis Palacios បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានាយប់មិញនេះនៅខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ី។ កម្ពុជា ជាប្រទេសទី២ហើយក្នុងតំបន់អាស៊ី បន្ទាប់ពីឡាវ ដែលបវរកញ្ញាចក្រវាលសញ្ជាតិ នីការ៉ាហ្គ័រ បានមកធ្វើទស្សនកិច្ច។ ក្នុងដំណើរនេះរបស់ Sheynnis Palacios បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីខាងរៀបចំកម្មវិធីបវរកញ្ញា ក្នុងនោះមាន អ្នកនាង អ៊ឹម ...