ប្រសិនបណ្ដោយឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងលើស ៣៧អង្សារ យើងជួបហានិភ័យច្រើនណាស់!
អាកាសធាតុឡើងកម្តៅកាន់តែខ្លាំង ផលវិបាកចំពោះសុខភាពក៏អាចមានច្រើន ទៅតាមវ័យនិងសកម្មភាពប្រចាំដ្ងៃរបស់មនុស្សម្នាក់ៗ និងពេលខ្លះអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ននារដូវក្តៅនេះ។ រយៈកាលដើមនៃរដូវក្តៅ គឺជាពេលវេលាដែលសរីរាង្គកាយពិបាកទ្រាំជាងគេ ព្រោះវាពុំទាន់មានភាពស៊ាំជាមួយនឹងអាកាសធាតុភ្លាមៗ។ អាកាសធាតុក្តៅលាយសើមដូចនៅក្នុងប្រទេសកម្ពុជា បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសុខភាពសរីរាង្គកាយ ក្រោមមូលហេតុនៃកត្តាបូកផ្សំជាច្រើនដូចជា ការថប់ឥតខ្យល់ និងមានផ្សែងពុលក្នុងបរិយាកាសទៀត ។ កម្តៅនៃសរីរាង្គកាយមនុស្ស ដែលមានតុល្យភាពល្អ គឺ ៣៧អង្សារ។ នៅពេលអាកាសធាតុខាងក្រៅឡើងកម្តៅខ្លាំង ...
ខ្មែរ
English













