ដំណោះស្រាយដ៏ល្អជាមួយនឹង ការបដិសេធ
មនុស្សស្ទើរតែគ្រប់ៗគ្នាសុទ្ធតែធ្លាប់ទទួលរងនូវការបដិសេធរឿងអ្វីមួយនៃផ្នែកណាមួយនៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ។ ការបដិសេធ មិនមែនជារឿងល្អឡើយ មិនថាជាការបដិសេធចំពោះរឿងការងារ ការបដិសេធចំពោះការសុំជំនួយអ្វីមួយពីមនុស្សជំវិញខ្លួន ឬជាការបដិសេធក្តីស្រឡាញ់ពីមនុស្សដែលខ្លួនស្រឡាញ់ ការបដិសេធអាចជះឥទ្ធិពលដល់ផ្លូវចិត្តរបស់អ្នក វាអាចឱ្យអ្នកមានអារម្មណ៍ពិបាកចិត្ត តប់ប្រមល់ និងមានចម្ងល់ក្នុងចិត្តថា តើហេតុអ្វីគេមិនអាចទទួលសំណើរខ្ញុំបាន? តើខ្ញុំមិនល្អគ្រប់គ្រាន់ក្នុងការគេព្រមទទួលយករឺយ៉ាងណា? ប៉ុន្តែអ្វីដែលចាំបាច់សម្រាប់អ្នក គឺអ្នកត្រូវរៀនរក្សាលំនឹងចិត្តក្នុងការព្រមទទួលយកនូវការបដិសេធ រួចដោះស្រាយជាមួយការបដិសេធនោះដោយរបៀបណា។ ខាងក្រោមនេះជាការចែករំលែកនូវវិធីមួយចំនួនដែលអ្នកអាចអនុវត្តបានក្នុងការគ្រប់គ្រងផ្លូវអារម្មណ៍ និងទទួលយកការបដិសេធដោយសន្តិវិធី។ ស្វែងរកការលើកទឹកចិត្ត ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ សូមស្វែងរកជំនួយដូចជាការលើកទឹកចិត្ត ...
ខ្មែរ
English













