ទទួលទាន “ទឹកដោះគោ” ពិតជាមានសារសំខាន់ចំពោះទារកក្នុងផ្ទៃ
របបអាហារ និងប្រភេទនៃអាហារដែលស្រ្តីមានគភ៌ជ្រើសរើសបរិភោគ គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះជីវជាតិអាហារទាំងនោះមិនត្រឹមតែផ្តល់នូវថាមពលដល់មាតាតែម្នាក់ឯងនោះទេ ជីវជាតិទាំងនោះបានផ្តល់ទៅដល់ទារកក្នុងផ្ទៃដូចគ្នា។ ក្នុងចំណោមក្រុមអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ដល់ទារកក្នុងផ្ទៃ និងមាតា គឺ ទឹកដោះគោ ។ ទឹកដោះគោ មានប្រសិទ្ធភាពបំផុតសម្រាប់លើកកម្ពស់ដល់ការលូតលាស់គភ៌ ទំហំសម្រាលនៃទម្ងន់របស់ទារក និងទារកដែលកំពុងលូតលាស់ត្រូវការជាចាំបាច់ ព្រោះទឹកដោះគោមានផ្ទុកសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ...
ខ្មែរ
English













