ថែរក្សាសុខភាពកែវភ្នែកទាំងគូរបស់អ្នកដោយការញុំាទឹកការ៉ុតជាប្រចាំ

ថែរក្សាសុខភាពកែវភ្នែកទាំងគូរបស់អ្នកដោយការញុំាទឹកការ៉ុតជាប្រចាំ

ទឹកការ៉ុតមានបរិមាណសារធាតុចិញ្ចឹមខ្ពស់ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពភ្នែកទាំងគូរបស់អ្នក។ ការ៉ុតមានផ្ទុកសារធាតុ បេតាការ៉ូទីន (Beta-carotene) ដែលជាសារធាតុធ្វើការបំប្លែងទៅជាវីតាមីន A  គឺជាសារធាតុសំខាន់មួយសម្រាប់សុខភាពភ្នែករបស់អ្នក។ កង្វះវីតាមីន A ខ្លាំងអាចបណ្តាលឱ្យងងឹតភ្នែក និងភ្នែកងាយទទួលរងបញ្ហាផ្សេងៗ។ លើសពីនេះ វីតាមីន អាចការពារការកកើត ជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក និងការប៉ះពាល់ដល់សរសៃប្រសាទអុបទិក ហើយទាំងនេះហើយគឺជាមូលហេតុចម្បងដែលអាចបណ្តាលឱ្យអ្នកឈានទៅរកភាពពិការភ្នែក។ ក្រៅពី Beta-carotene ...

ត្រូវស្វែងយល់ ជំងឺប៉ុន្មានមុខនេះងាយកើតឡើងលើស្ត្រីជាងបុរស

ត្រូវស្វែងយល់ ជំងឺប៉ុន្មានមុខនេះងាយកើតឡើងលើស្ត្រីជាងបុរស

ពេលដែលយើងនិយាយទៅដល់សុខុមាលភាព ក្នុងចិត្តរបស់យើងច្បាស់ជាគិតទៅដល់មនុស្សម្នាក់ដែលមានសុខភាពល្អទាំងផ្លូវកាយ​ និងផ្លូវចិត្ត។ ក៏ប៉ុន្តែ សម្រាប់ពិភពលោកដែលយើងរស់នៅសព្វថ្ងៃគឺកម្រនឹងមានមនុស្សដែលមានសុខភាពល្អឥតខ្ចោះណាស់។ បើប្រៀបធៀបជាមួយបុរស ស្រ្តីមានបញ្ហាសុខភាពច្រើនជាងបុរសដែលនេះជាឧបសគ្គសម្រាប់ស្រ្តីក្នុងការសម្រេចបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ មានបញ្ហាជាច្រើនដែលស្រ្តីតែងជួបប្រទះច្រើនជាងបុរសក្នុងនោះមានដូចជា ឥទ្ធិពលនៃគំនាបពីសង្គម និងវប្បធម៌ និងការកើនឡើងនៃបញ្ហាជំងឺទៅលើស្រ្តីជាដើម។ ថ្វីបើបញ្ហាគំនាបសង្គម និងវប្បធម៌ត្រូវបានលុបបំបាត់ខ្លះៗនៅតាមប្រទេសមួយចំនួន ក៏ប៉ុន្តែជំងឺនៅតែជាបញ្ហាដែលធ្វើឱ្យស្រ្តីមិនអាចសម្រេចបាននូវសុខុមាលភាព។ ខាងក្រោមនេះគឺជាបញ្ហាវេជ្ជសាស្រ្តដែលស្រ្តីនៅទូទាំងពិភពលោកតែងតែប្រទះបំផុត ៖ 1. ជំងឺក្រពេញទីរ៉ូអ៊ីដ យោងទៅតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ...

ក្រឡេកមើល Fashion ឈុត​ខូវប៊យ របស់​យុវតីស្អាតៗតំបន់​អាស៊ីយើង!

ក្រឡេកមើល Fashion ឈុត​ខូវប៊យ របស់​យុវតីស្អាតៗតំបន់​អាស៊ីយើង!

ខោ ឬអាវខូវប៊យ គឺ​ជា​សំលៀកបំពាក់ពេញនិយមគ្រប់សម័យកាល ហើយ​ក៏​ជា​អ្វីដែល​គ្រប់គ្នាមិន​ថា​ជាតិសាសន៍ណា គឺ​មានប្រើ​​ហោច​ណាស់ខោ ឬអាវ​​១ សម្រាប់​​មនុស្ស​ម្នាក់ៗ។ សាច់​ក្រណាត់​ប្រភេទ​នេះ អាចច្នៃបានជា​សំលៀកបំពាក់បានច្រើន និងមាន​ភាពមាំទាំ និង​ឡូយឆាយថែមទៀត​ផង អាស្រ័យ​លើ​ការ​ច្នៃប្រឌិត​របស់​សាមីខ្លួន និង​រូបរាង​ផង​។   ក្រឡេក​មើល​ យុវតី​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី មាន​ដូចជា កូរ៉េ ថៃ ចិនជា​ដើម ...

ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ

ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ

នៅពេលដែលស្ត្រីមានវដ្តរដូវ អាការកន្ត្រាក់ស្បូនអាចបង្កឱ្យមានការឈឺចាប់អំឡុងពេលមានវដ្តរដូវ ដោយសារតែការកន្ត្រាក់នេះបានរារាំងលំហូរឈាមទៅកាន់ស្រទាប់ខាងក្នុងរបស់ស្បូន។ អាការឈឺពោះ ចុករោយខ្នងផ្នែកខាងក្រោម និងឈឺជើងសុទ្ធតែជាសញ្ញាទូទៅនៃការឈឺចាប់ពេលមករដូវ។ ការលេបថ្នាំបំបាត់ការឈឺចាប់ អាចជួយសម្រាលភាពចុកចាប់បានបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារតែប្រភេទថ្នាំទាំងនេះបិទបាំងការឈឺចាប់ វាមិនបានព្យាបាលឬសគល់នៃការឈឺចាប់ឡើយ។ យើងសូមណែនាំអ្នកឱ្យជ្រើសរើសនូវលំហាត់ប្រាណយូហ្គាទាំង ៤ ចលនាខាងក្រោមនេះ​ ដែលអាចជួយសម្រួលប្រព័ន្ធប្រសាទរបស់អ្នក កាត់បន្ថយអាការចុករោយខ្នង បន្ថយការចុកពោះ ការឈឺជើង និងជួយសម្រួលឱ្យអារម្មណ៍របស់អ្នកស្ងប់ រួមទាំងជួយសម្រួលការចុករមួលនៅពេលមករដូវ។ ចលនាអង្គុយបោះជង្គង់ឱនទៅមុខ ...

សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

ស្ត្រី​ខ្មែរ​មួយ​រូប គឺ​អ្នក​ស្រី សែម ណាវី ដែល​បច្ចុប្បន្ន​ជា​សហគ្រិន​ស្ត្រី​មួយ​រូប​នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​មហិច្ឆតា​មួយ គឺ​ចង់​កសាង​រោងចក្រ​កែ​ច្នៃ​មួយ​នៅ​ក្នុង​ស្រុក ដែល​មាន​លទ្ធភាព​អាច​រក​ប្រាក់​ចំណេញ និង​បង់​ពន្ធ​ជូនរដ្ឋ​ខ្ទង់លាន​ដុល្លារ​អាមេរិក។ អ្នក​ស្រី សែម ណាវី បច្ចុប្បន្ន​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន គឺ Sisyphus.inc  ជា​ក្រុមហ៊ុន ផ្ដត់ផ្ដង់​វត្ថុធាតុដើម​សម្រាប់​ផលិត​ផលិតផល​ថែ​រក្សា​សម្ផស្ស រួម​ទាំង​ផលិតផល​សម្រេច​ផ្នែក​សម្ផស្ស​ដែរ។ ក្រុមហ៊ុន​អ្នក​ស្រី ចែក​ចាយ​វត្ថុធាតុ​ដើម​ទៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់ ...

ដំណើរកំសាន្តដោយសុវត្ថិភាព

ដំណើរកំសាន្តដោយសុវត្ថិភាព

ជាទូទៅ ការធ្វើដំណើរកំសាន្ត គឺជាបទពិសោធន៍ដែលពោរពេញទៅដោយសេចក្តីត្រេកត្រអាល​ និងរីករាយជាទីបំផុត។ ការសម្រាកពីការងារប្រចាំថ្ងៃ ការបន្ធូរបន្ថយអារម្មណ៍ពីសម្ពាធការងារ ធ្វើដំណើរវិសម្សកាលទៅកាន់រមណីយដ្ឋានណាមួយ (បើទោះបីដំណើរកំសាន្តទៅកាន់ប្រទេសដទៃ) គឺជាគំនិតផ្តល់នូវក្តីរីករាយដែលអ្នកអាចដកឃ្លាពីការគិតរបស់ខួរក្បាលអ្នក និងធ្វើឱ្យអ្នកអស់នូវទុក្ខកង្វល់បានខ្លះ។ ប៉ុន្តែក៏នៅមានបញ្ហាសង្គមខ្លះៗដែលនៅតែកើតមានរហូតមក ដូចជា ការរំលោភនូវសេពសន្ធវៈ ចោរកម្ម និងអំពើហិង្សាដែលកើតមានពាសពេញពិភពលោក អ្វីដែលសំខាន់អ្នកត្រូវយល់ដឹងអំពីក្បួនរក្សាសុខសុវត្ថភាពក្នុងការធ្វើដំណើរ និងចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីបរវាសចៀសឆ្ងាយពីបញ្ហាទាំងនោះ មិនថានៅបរទេស ឬនៅក្នុងស្រុកទេសរបស់ខ្លួន។ សូមធ្វើការអានសេចក្តីណែនាំខាងក្រោម ...

គន្លឹះថែទាំសម្រស់សម្រាប់ស្ត្រីវ័យអស់វដ្ដរដូវ

គន្លឹះថែទាំសម្រស់សម្រាប់ស្ត្រីវ័យអស់វដ្ដរដូវ

ស្ត្រីគ្រប់ៗរូប នៅពេលដែលឈានចូលដល់វ័យអស់វដ្តរដូវ តែងតែប្រឈមមុខនឹងភាពប្រែប្រួលសម្រស់ ឬ​ បញ្ហាស្បែកដែលរុះរោយ ស្រពោនស្រអាប់ មើលទៅមិនមានភាពស្រស់ស្អាតភ្លឺថ្លាដូចពេលមុន។ ស្រ្តីវ័យអស់វដ្តរដូវ គឺត្រូវមានការថែទាំទៅលើសុខភាពរាងកាយ និងសុខភាពស្បែកឱ្យបានដិតដល់ជាងស្រ្តីធម្មតា ព្រោះនៅក្នុងវ័យនេះអាចរាប់ថាជាវ័យចំណាស់ ដូច្នេះសូមជ្រើសយកវិធីដែលត្រឹមត្រូវក្នុងការថែរក្សាស្បែកឱ្យបានត្រឹមត្រូវដើម្បីទទួលបានលទ្ធផលពិតប្រាកដ។ បំប៉នសុខភាពស្បែកមុខដោយប្រើប្រាស់ផលិតផលល្អ មើលថែទាំ និងបំប៉នស្បែកមុខឱ្យបានស័ក្តិសមល្មម ដោយការប្រើប្រាស់ផលិតផលដែលមានគុណសម្បត្តិជួយពន្យារភាពចុះទ្រុឌទ្រោមរបស់កោសិកាស្បែក និងស្តារសភាពស្បែកដែលជ្រីវជ្រួញឱ្យតឹងណែនឡើងវិញ ដោយក្នុងនោះរួមមាន វីតាមីនA  វីតាមីនC ...

គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ

គុណសម្បត្តិ និងគុណវិបត្តិនៃផ្លែឈើ

ពេញមួយជីវិតអ្នកតែងតែឮមនុស្សគ្រប់គ្នានិយាយថា “ទទួលទានផ្លែឈើឱ្យបានច្រើន! ផ្លែឈើល្អសម្រាប់អ្នក”  ប៉ុន្តែក្នុងពេលថ្មីៗនេះការសិក្សាបានណែនាំនូវផ្លែឈើមួយចំនួន មានគុណវិបត្តិផ្សេងៗ ប្រសិនបើអ្នកទទួលទានក្នុងបរិមាណច្រើន វាអាចបង្កផលប៉ះពាល់ជាច្រើនដល់រាងកាយរបស់អ្នកផងដែរ។ ផ្លែឈើមួយចំនួនបណ្តាលឱ្យកើតមុនលើស្បែក និងចេញរោគសញ្ញានៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ ដើម្បីជាចំណេះដឹងបន្ថែមក្នុងការទទួលទានផ្លែឈើឱ្យសមស្របទៅនឹងរាងកាយរបស់អ្នកទទួលបាននូវសុខភាពល្អ និងមានភាពរីករាយជាមួយផ្លែឈើដែលអ្នកចូលចិត្ត អ្នកអាចអាននូវអត្ថបទខាងក្រោមនេះទុកជាគន្លឹះខ្លះៗ ។ រឿងពិតអំពីផ្លែឈើយ៉ាងច្រើនប្រហែលជាអ្នកមិនធ្លាប់បានដឹង ៖ ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ មានវីតាមីន រ៉ែខនិជ Antioxidants និងជាតិកាកសរសៃ ...

តែម៉ាត់ឆា ឬ កាហ្វេ?

តែម៉ាត់ឆា ឬ កាហ្វេ?

តែម៉ាត់ឆា និង កាហ្វេ ត្រូវបានគេធ្វើការជជែកវែកញែកនៅក្នុងពិភពនៃភេសជ្ជៈប្រភេទក្តៅនារដូវកាលនេះ។ រសជាតិនៃភេសជ្ជៈទាំងពីរគឺ មានភាពខុសគ្នា​។ តើ​ភេសជ្ជៈមួយ​ណាទើប​ជា​ជម្រើស​ល្អ​ជាង? រវាងភេសជ្ជៈទាំងពីរ តើមួយណាមានរសជាតិគួរឱ្យចាប់ចិត្តជាង? នៅទីបំផុត ជម្រើសដែលល្អសាកសមគឺអាស្រ័យលើទៅតម្រូវការចាំបាច់ និងចំណង់ចំណូលចិត្តររបស់បុគ្គលម្នាក់ៗ។ ម៉ាត់ឆា គឺជាប្រភេទម្សៅតែបៃតងរបស់ប្រទេសជប៉ុន ដែលផលិតចេញពីស្លឹកតែល្អបំផុត និងត្រូវបានចម្រាញ់កិនយ៉ាងម៉ត់ចត់ឱ្យក្លាយទៅជាម្សៅតែដ៏ឈ្ងុយពោរពេញដោយរសជាតិប្រណិតគួរឱ្យចង់ទទួលទាន។ ភាពខុសគ្នារវាង ម៉ាត់ឆា (Matcha) និងតែបៃតងធម្មតាគឺស្ថិតនៅលើការរៀបចំវិធីក្នុងការឆុង ...

ក្រោកពីដំណេកប្រកបដោយភាពស្រស់ស្រាយ

ក្រោកពីដំណេកប្រកបដោយភាពស្រស់ស្រាយ

តើអ្នកជាមនុស្សដែលក្រោកពីគេងលឿន ឬ គេងទ្រមក់នៅពេលព្រឹក? តើអ្នកធ្លាប់ចុចបិទនាឡិការោទិ៍ប៉ុន្មានដង? តើអ្នកតែងតែទៅធ្វើការ ឬទៅសាលារៀនយឺតពេលមែនទេ?   ជម្នះទម្លាប់អាក្រក់ទាំងនេះ បើទោះបីវាមិនមែនជាបញ្ហាធំដុំក៏ពិតមែនប៉ុន្តែបើអ្នកនៅតែអូសបន្លាយវេលាពេលព្រឹកដ៏ស្រស់ស្រាយឥតប្រយោជន៍តទៅទៀត អ្នកនឹងខាតពេលធ្វើរឿងដែលមានន័យជាច្រើននៅក្នុងពេលពេញមួយថ្ងៃនៃដំណើរជីវិតរបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះដ៏មានប្រយោជន៍ដែលអាចជួយអ្នកឱ្យចាប់ផ្តើមថ្ងៃថ្មី នាពេលព្រឹកដ៏ស្រស់ស្រាយ ៖ លុបលាងមុខដោយប្រើទឹកត្រជាក់ ឬងូតទឹកសម្អាតខ្លួន ទឹកត្រជាក់គឺពិតជាផ្តល់នូវអារម្មណ៍ពិសេសអាចដាស់រាងកាយរបស់អ្នក និងធ្វើឱ្យអ្នកចង់ភ្ញាក់ឡើងពីព្រឹកព្រលឹម សូមកុំទទួលទានអាហារសម្រន់នៅពេលយប់ជ្រៅ ប្រសិនបើរាងកាយរបស់អ្នករំលាយអាហារដែលអ្នកទទួលទានកាលពីយប់ជ្រៅ នោះថ្ងៃថ្មីរបស់អ្នកនឹងចាប់ផ្តើមដោយភាពខ្ចិលច្រអូស។ ...

Page 156 of 162 1 155 156 157 162
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.