ស្វែងយល់ពីចំណុចទាំងនេះ ស្ត្រីនឹងដឹងថា ការដឹកដៃគ្នាទៅចំណុចកំពូល គឺសំខាន់ណាស់!
តាមបទពិសោធន៍ផ្ទាល់ តើការឈានដល់ចំណុចកំពូលពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ច្រើនដល់ស្រ្តីពិតមែនរឺ? ការឈានដល់ចំណុចកំពូល អាចជាហេតុផលមួយចម្បងដែលធ្វើឱ្យការរួមដំណេកកាន់តែស្រណុកសុខស្រួល និងមានក្តីសុខបំផុតក្នុងរាត្រីនៃសេចក្តីស្នេហារបស់គូស្នេហ៍មួយគូ។ គួរបញ្ជាក់ផងដែរថា ការឈានដល់ចំណុចកំពូលមិនត្រឹមតែជាអ្វីដែលសេចក្តីសុខផ្លូវចិត្តក្នុងការរួមភេទត្រូវការទេ វាក៏បានផ្តល់នៅគុណប្រយជន៍ច្រើនដែរលោកអ្នកតែងមើលរំលង និងពុំសូវជាយកចិត្តទុក។ មនុស្សមួយចំនួនអាចនិយាយថា សេចក្តីសុខផ្លូវភេទមិនមែនជាអ្វីដែលពួកគេត្រូវការបំផុតទេ ប៉ុន្តែសេចក្តីសុខផ្លូវភេទគឺជាសិល្បៈផ្អែមល្ហែមបន្ថែមរសជាតិដល់ជីវិតគូស្នេហ៍ជាច្រើនគូ ដែលពួកគេមិនអាចប្រកែកបាន។ តាមរយៈការស្រាវជ្រាវកន្លងមកទាក់ទងនឹងសិច បានបង្ហាញឱ្យដឹងថា ស្រ្តីមួយចំនួនអាចនឹងងាយស្រួលទទួលបានអារម្មណ៍ឈានដល់ចំណុចកំពូល តាមរយៈការភ្ញោចអារម្មណ៍តាមមាត់ ខណៈពេលដែលអ្នកផ្សេងទៀតមានប្រតិកម្មទៅនឹងតំបន់ពិសេសមួយទៀតដែលគេហៅថា G-Sport ...
ខ្មែរ
English













