តើអ្នកដឹងទេ? គ្រាប់ផ្លែប័រ ពិតជាមានប្រយោជន៍ខ្ពស់ចំពោះសុខភាពស្បែកមុខ
គ្រាប់ផ្លែប័រ មិនត្រឹមតែជួយការពារជាតិខ្លាញ់នៅលើស្បែកមុខរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយជួសជុលស្បែកស្ងួត រឺខូចរិចរិល ទទួលបានសំណើម និងម៉ត់រលោងដូចថ្ពាល់កូនក្មេងឡើងវិញ។ នៅក្នុងផ្លែប័រសម្បូរទៅដោយវីតាមីន B ជាតិដែក លីពីត និងកាកសរសៃ យ៉ាងណាវិញគ្រាប់របស់ផ្លែប័រក៏មានផ្ទុកនូវសារធាតុជាច្រើនដែលគ្រប់គ្នានឹកស្មានមិនដល់។ ជាការពិតណាស់ គ្រាប់ផ្លែប័រមានអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក និងបំបាត់ស្នាមអុចខ្មៅនៅលើផ្ទៃមុខបាន ទោះជាយ៉ាងណាក៏ដោយ វាក៏មានសមត្ថភាពក្នុងការការពារស្បែករបស់អ្នកពីការដុតកម្លោចដោយកាំរស្មីយូវីព្រះអាទិត្យ និងជួយព្យាបាលស្បែកដែលខូចខាតដោយកម្តៅថ្ងៃផងដែរ។ ឡេឌីស៍ សូមពាំនាំនូវវិធីសាស្រ្តសម្អាតស្បែកមុខជាមួយល្បាយគ្រាប់ផ្លែប័រ។ ...
ខ្មែរ
English













