Taylor Swift រឹតមានមន្តស្នេហ៍ ពេលគ្រងឈុតពណ៌ទឹកក្រូចដ៏ទាក់ទាញ
យោងតាមប្រភពជាច្រើនបានឱ្យដឹងថា ប្រជាជនសាហរដ្ឋអាមេរិកបានចាត់ទុក Taylor Swift គឺជាស្រ្តីដែលមានមុខមាត់ស្រស់ស្អាតបំផុតនៅក្នុងទស្សវតទី២១។ ទម្រង់មុខរបស់នាងមានលក្ខណៈបេះដូង ភ្នែកមុចស្រួច ថ្គាមរាងជ្រុងបន្តិច មាត់រាងបេះដូង ច្រមុះស្រួច ជាពិសេសបើក្រឡេកមើលផ្ទៃមុខនាងឱ្យចំតែម្តង នោះអ្នកប្រាកដជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាសាមាមាត្រនៃផ្ទៃមុខរបស់នាងគឺស្មើគ្នា មិនវែងពេក មិនខ្លីពេក និងមិនផតរឺវៀចនៅចន្លោះសាច់មុខកន្លែងណាមួយឡើយ។ រូបរាងរបស់ Taylor គឺស្រស់ស្អាតពីកំណើត នាងមានរាងខ្ពស់ ...
ខ្មែរ
English













