យកចិត្តទុកដាក់ដល់បេះដូងរបស់អ្នក
ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ខ្ញុំគិតថាការនិយាយអំពីបេះដូងគឺជារឿងដ៏សំខាន់មួយត្បិតអីក្នុងរាងកាយរបស់យើងមាន នេត្រាពីរ ត្រចៀកពីរ ដៃជើងពីរហើយក្រលៀនក៏ពីរដូចគ្នា។ ប៉ុន្តែចំពោះបេះដូងគឺមានតែមួយប៉ុណ្ណោះក្នុងរាងកាយមនុស្សយើង ហើយវាមិនងាយស្រួលនោះទេក្នុងការផ្លាស់ប្តូរ។ ដូច្នេះ អ្នកត្រូវថែរក្សាបេះដូងរបស់អ្នកយ៉ាងណាឱ្យមានសុខភាពល្អ បេះដូងពិតជាសំខាន់សម្រាប់ជីវិត អ្នកមិនអាចរស់គ្មានវាបានទេ។ បេះដូងទទួលបានការចិញ្ចឹមជាមួយនឹងអុកស៊ីសែនដែលចេញពីសួត ហើយត្រូវបានចិញ្ចឹមតាមរយៈសរសៃឈាមក្រហម។ បេះដូងចាប់យកអ្វីដែលត្រូវការហើយបន្ទាប់មកបញ្ចូនអុកស៊ីសែនចេញទៅកាន់រាងកាយទាំងមូល។ ប្រសិនបើសរសៃឈាមទាំងនោះរងសម្ពាធ ឬដាច់តែម្តងនោះសាច់ដុំបេះដូងនឹងបាត់អុកស៊ីសែនបណ្តាលឱ្យខ្សោយ ឬឈប់លោតតែម្តង។ បញ្ហានេះគឺឧស្សាហ៍កើតជាញឹកញយដែលគេហៅថា ជំងឺគាំងបេះដូង ប្រសិនបានអ្នកមិនបានយកចិត្តទុកដាក់លើការព្យាបាលជំងឺនេះទេ ...
ខ្មែរ
English













