ពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅសហគមន៍ភូមិបង្កោង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានចូលរួមព្រឹត្តិការណ៍ចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ស្ថិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ គឺជាទំនៀមទម្លាប់បន្សល់ទុកតាំងពីបុរាណកាលមកម្លេះ។ អ្នកភូមិបង្កោង នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ(ឬឡើងអ្នកតា)ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ ខណៈឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋមូលដ្ឋាន ទេសចរជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយរាប់ពាន់នាក់លើសពីបណ្តាឆ្នាំមុនៗ ...
ខ្មែរ
English













