កម្ពុជា ស្វាគមន៍នាវាអន្តរជាតិ WESTERDAM ដែលមានភ្ញៀវទេសចរប្រមាណជិត ២ពាន់នាក់

កម្ពុជា ស្វាគមន៍នាវាអន្តរជាតិ WESTERDAM ដែលមានភ្ញៀវទេសចរប្រមាណជិត ២ពាន់នាក់

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦៖ នាវាទេសចរណ៍អន្តរជាតិឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND បាននាំភ្ញៀវទេសចរ ចំនួន ១,៩២៧ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល ១ថ្ងៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មាននាវាទេសចរណ៍ ឈ្មោះ ...

ក្រសួងអប់រំ ត្រៀមប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា

ក្រសួងអប់រំ ត្រៀមប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា

ក្រសួងអប់រំ ត្រៀមប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីអប់រំពហុភាសានេះ ផ្តល់ការអប់រំដល់កុមារ មកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៣ ...

សិក្ខាសាលាប្រមូលធាតុចូលស្តីពី “បញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ”

សិក្ខាសាលាប្រមូលធាតុចូលស្តីពី “បញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ”

នាថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំសិក្ខាសាលាប្រមូលធាតុចូល ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុបន្ថែមសម្រាប់រៀបចំ “សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការចាប់យកបញ្ញាសិប្បនិម្មិតក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។ ក្នុងអង្គសិក្ខាសាលានេះ មានការធ្វើបទបង្ហាញចំនួន ៤ ៖ ១. បញ្ញាសិប្បនិមិត្មក្នុងវិស័យហិរញ្ញវត្ថុឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៣០ ២. សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត៖ បច្ច័យក្នុងវិស័យហិរញ្ញវត្ថុ ...

សហគមន៍នេសាទអូរក្រសារ ជាតំបន់ដែលសម្បូរដោយធនធានជីវៈចម្រុះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់

សហគមន៍នេសាទអូរក្រសារ ជាតំបន់ដែលសម្បូរដោយធនធានជីវៈចម្រុះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់

សហគមន៍នេសាទអូរក្រសារ គឺជាតំបន់សហគមន៍ធម្មជាតិដ៏ទាក់ទាញមួយ ដែលស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារធនធានសមុទ្រ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់តាមរយៈការនេសាទបែបអភិរក្ស និងទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទអូរក្រសារ មានផ្ទៃក្រឡាសរុបចំនួន ៤៤៦ ហិកតា ដែលសម្បូរទៅដោយព្រៃកោងកាងដុះតាមមាត់សមុទ្រ និងដៃសមុទ្រ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីយ៉ាងស្រស់ស្អាត។ វាបានក្លាយជាគោលដៅសម្រាប់អ្នកដែលចូលចិត្តទេសចរណ៍បែបធម្មជាតិ ដោយភ្ញៀវទេសចរអាចជិះទូកតាមដងព្រែកដើម្បីទស្សនាសម្រស់ព្រៃកោងកាងបៃតងខ្ចី និងមើលបក្សីទឹកផ្សេងៗ។ នៅទីនេះមានស្ពានឈើដ៏វែងផ្តេកខ្លួនកាត់តាមព្រៃកោងកាង ...

កម្ពុជា លើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល ៤ខែ

ក្រសួងទេសចរណ៍ បានប្រកាសពីការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន ក្នុងអំឡុងពេល៤ខែ ចាប់គិតពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦បានឱ្យដឹងថា ការលើកលែងនេះ បន្ទាប់ពីមានការឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ដោយរាជរដ្ឋាភិបាល ...

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៦

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៦

កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប តំណាងកម្ពុជា បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលមុនចេញដំណើរអស់រយៈពេល៩៥ថ្ងៃ។ លោកស្រី អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែលបានឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព ...

ពិធីប្រគល់ និងទទួលរូបថតវីរៈសិល្បករ ទេវនាដនិម្មិត “ឯម ធាយ”

ពិធីប្រគល់ និងទទួលរូបថតវីរៈសិល្បករ ទេវនាដនិម្មិត “ឯម ធាយ”

នាថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានរៀបចំពិធីប្រគល់ និងទទួលរូបថតដ៏មានតម្លៃរបស់វីរៈសិល្បករ ទេវនាដនិម្មិត ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ថតដោយលោក Arjay ...

កម្មវិធី “ខ្លឹមព្រះនគរ” បង្ហាញអំពីសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់ជាតិខ្មែរ

កម្មវិធី “ខ្លឹមព្រះនគរ” បង្ហាញអំពីសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់ជាតិខ្មែរ

កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី "ខ្លឹមព្រះនគរ" នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ផ្ដួចផ្ដើមរៀបចំឡើងដោយតារាចម្រៀង លោក ងួន ចាន់ដេវីត ហៅ G-Devith និងអ្នកនាង ទេព ...

កម្មវិធីពិព័រណ៍កុមារ និងគ្រួសារលើកទី ១៥

កម្មវិធីពិព័រណ៍កុមារ និងគ្រួសារលើកទី ១៥

ពិព័រណ៍កុមារ និងគ្រួសារលើកទី ១៥ នឹងប្រព្រឹត្តនៅថ្ងៃទី ០៧-០៨ ខែមីនា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅអគារពិព័រណ៍កោះពេជ្រ វេលាចាប់ពីម៉ោង ៨ព្រឹក ដល់៩យប់! ពិព័រណ៍កុមារ និងគ្រួសារ គឺជាពិព័រណ៌មួយដែលបង្កើតដោយសេចក្តីស្រឡាញ់ ចំពោះទារក ស្ត្រីមានផ្ទៃពោះ អ្នកម្តាយ កុមារ និងគ្រួសារ។ លោកប៉ាអ្នកម៉ាក់ ...

វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺខ្សែផ្លូវដ៏ប្រណីតដែលកំពុងលើកសម្រស់ខេត្តកែប

វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺខ្សែផ្លូវដ៏ប្រណីតដែលកំពុងលើកសម្រស់ខេត្តកែប

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា “វិថីតេជោសន្តិភាពឆ្នេរអង្កោល” បាននឹងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ វិថីនេះ គឺជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល ដែលលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលកខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន ...

Page 3 of 172 1 2 3 4 172
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.