ពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅសហគមន៍ភូមិបង្កោង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ពិធីចាប់ត្រីរួមគ្នាបែបបុរាណ នៅសហគមន៍ភូមិបង្កោង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានចូលរួមព្រឹត្តិការណ៍ចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ស្ថិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ គឺជាទំនៀមទម្លាប់បន្សល់ទុកតាំងពីបុរាណកាលមកម្លេះ។ អ្នកភូមិបង្កោង នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ(ឬឡើងអ្នកតា)ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ ខណៈឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋមូលដ្ឋាន ទេសចរជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយរាប់ពាន់នាក់លើសពីបណ្តាឆ្នាំមុនៗ ...

ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៦ នឹងប្រព្រឹត្តឡើងនៅចុងខែកុម្ភៈនេះ

ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស ឆ្នាំ២០២៦ នឹងប្រព្រឹត្តឡើងនៅចុងខែកុម្ភៈនេះ

ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ ក្រោមប្រធានបទ “ក្បួនដង្ហែព្រៃ” ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា រាប់ចាប់ពីប្រភេទសត្វព្រៃទូទៅ រហូតដល់សត្វព្រៃកម្រជិតផុតពូជ ដែលក្បួនដង្ហែចាប់ផ្តើមពីរង្វង់មូលវត្តដំណាក់ ប្របខាងកើតស្ទឹងឆ្ពោះទៅកាន់សួនច្បារ មុខព្រះរាជដំណាក់ ក្រុងសៀមរាប។ ការរៀបចំដង្ហែក្បួនតុក្កតាយក្ស គឺមានការចូលរួមពីកុមារជាច្រើនមកពីសាលារៀនរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ និងបរិស្ថានទូទៅនៅជុំវិញខ្លួន ...

កម្ពុជាឈ្នះពានរង្វាន់ចំនួន ២៧ ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦

កម្ពុជាឈ្នះពានរង្វាន់ចំនួន ២៧ ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦

លោកឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ តំណាងរដ្ឋបាលខេត្តចំនួន៥ និងវិស័យឯកជនផ្នែកបដិសណ្ឋារកិច្ចនិងសេវាស្នាក់នៅដែលជាបេក្ខជនជ័យលាភី ចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦។ យោងតាមក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា កម្ពុជាទទួលបានពានរង្វាន់សរុបចំនួន ២៧ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន រួមមាន៖ ១. ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ៥ ជ័យលាភី គឺ ...

តម្លៃប្រាក់រៀលឆ្នាំ២០២៥ បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងកាលពីឆ្នាំ២០២៤

តម្លៃប្រាក់រៀលឆ្នាំ២០២៥ បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងកាលពីឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា៖ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនាឆ្នាំ២០២៥ កន្លងនេះ រក្សាបាននូវស្ថិរភាពល្អប្រសើរដោយប្រាក់ ៤,០១១ រៀលអាចប្តូរបានមួយដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២៤ ជាមធ្យមទាល់តែមានប្រាក់ ៤,០៧១ រៀលទើបអាចប្តូរបានមួយដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា តម្លៃប្រាក់រៀលឆ្នាំ២០២៥ បានឡើងថ្លៃជាមធ្យម ១,៥ភាគរយ ធៀបនឹងអត្រាប្តូរប្រាក់រៀលកាលពីឆ្នាំ២០២៤ ហើយបានឡើងថ្លៃ ២,២ភាគរយ បើធៀបនឹងអំឡុងពេល និងក្រោយមានវិបត្តិកូវីដ- ១៩ ...

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ជាការបើកទំព័រថ្មី បំផុសគំនិតឱ្យកុមារចូលរួមក្នុងវិស័យកីឡា

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ជាការបើកទំព័រថ្មី បំផុសគំនិតឱ្យកុមារចូលរួមក្នុងវិស័យកីឡា

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកគ្រោងនឹងរៀបចំជាលើកដំបូង នៅផ្សារទំនើបអ៊ីអនមានជ័យ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានកុមារចុះឈ្មោះចូលរួមប្រកួតចំនួន ៣៣០នាក់។ ការប្រកួតនេះ គឺជាការបើកទំព័រកីឡាថ្មី ក្នុងការផ្តល់ឱកាសឱ្យកុមារគ្រប់រូបចូលរួមលេងកីឡា និងពង្រឹងស្មារតីដល់ក្មេងៗ ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនប្រកបដោយភាពរុងរឿងទៅថ្ងៃអនាគត។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ការប្រកួតនេះបានផ្តល់ឱកាសសម្រាប់កុមារចូលរួមពីអាយុ ...

ក្រសួងសុខាភិបាលកម្ពុជា៖ ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវចិត្ត មានការកើនឡើងខ្ពស់គួរឱ្យបារម្ភ

ក្រសួងសុខាភិបាលកម្ពុជា៖ ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវចិត្ត មានការកើនឡើងខ្ពស់គួរឱ្យបារម្ភ

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយ នៅថ្ងៃទី២៦ មករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានកើនជិត ២៧% ពោលគឺជិត ៣០ម៉ឺនករណី បើធៀបនឹងឆ្នាំ២០២៤ ។ ក្រៅពីជំងឺទឹកនោមផ្អែម កម្ពុជាក៏បានកត់ត្រាចំនួនអ្នកជំងឺផ្លូវចិត្ត ដែលបានស្វែងរកការពិនិត្យ និងព្យាបាល កាលពីឆ្នាំ២០២៥ដែរ គឺមានជិត ៣៩ម៉ឺនករណី កើនជិត ...

វិចារណកថា៖ គោលដៅលម្ហែបៃតង និងអត្ថប្រយោជន៍ចំពោះសហគមន៍មូលដ្ឋាន

វិចារណកថា៖ គោលដៅលម្ហែបៃតង និងអត្ថប្រយោជន៍ចំពោះសហគមន៍មូលដ្ឋាន

គោលដៅលម្ហែបៃតង គឺជាតំបន់ទេសចរណ៍ដែលផ្តោតលើការអភិរក្សបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិដោយចីរភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ នេះមិនមែនត្រឹមតែជាកន្លែងសម្រាប់សម្រាកកម្សាន្តនោះទេ ប៉ុន្តែបានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ជួយការពារបរិស្ថាន លើកកម្ពស់សេដ្ឋកិច្ច ថែរក្សាវប្បធម៌ និងបង្កើនគុណភាពជីវិតរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ 1. ការការពារមរតកធម្មជាតិ គោលដៅលម្ហែបៃតង គឺជាតំបន់ទេសចរណ៍ដែលផ្តោតលើការអភិរក្សបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិដោយចីរភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ គោលដៅលម្ហែបៃតងមានគោលបំណងបង្កើតតុល្យភាពរវាងការអភិវឌ្ឍវិស័យទេសចរណ៍ និងការការពារធម្មជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ អត្ថប្រយោជន៍សំខាន់មួយនៃគោលដៅលម្ហែបៃតង ...

លោកជំទាវ ចម និម្មល៖ វិស័យឯកជនដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ

លោកជំទាវ ចម និម្មល៖ វិស័យឯកជនដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ

នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថា បើកសិក្ខាសាលា ស្តីពីពាណិជ្ជកម្មក្នុងប្រទេស និងការនាំចេញ ដែលត្រូវបានរៀបចំទ្បើងដោយសភាពាណិជ្ជកម្មអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ច និងវិនិយោគជាតិ និងអន្តរជាតិ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប នៅសណ្ឋាគារ Hyatt Regency Phnom ...

យុទ្ធនាការ ‘ការចំណាយតូចតាចប្រចាំថ្ងៃ’ របស់ក្រុមហ៊ុន Visa ជាចំណែកមួយជួយសម្រួលដល់ប្រជាជនកម្ពុជាក្នុងការគាំទ្រអាជីវកម្មក្នុងស្រុក តាមរយៈជម្រើសទូទាត់ប្រាក់ឌីជីថលដ៏សាមញ្ញ និងមានសុវត្ថិភាព

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានដាក់ចេញយុទ្ធនាការ “ការចំណាយតូចតាចប្រចាំថ្ងៃ (Shop Small Everyday)” នៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍ដ៍សំខាន់សម្រាប់អាជីរកម្មខ្នាតតូច និងមធ្យមជាច្រើន។ យុទ្ធនាការនេះ បង្កើតឡើងក្នុងគោលបំណងគាំទ្រដល់អាជីវកម្មក្នុងស្រុក ដោយផ្តល់ជូនអ្នកប្រើប្រាស់ និងអាជីវករនូវជម្រើសកាន់តែសម្បូរបែបក្នុងការទូទាត់ និងទទួលការទូទាត់។ តាមរយៈការលើកកម្ពស់ជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដូចជា ការស្កេនដើម្បីបង់ប្រាក់ (Scan ...

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់តាមទឹកសរីរាង្គរបស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី ៤០% ទៅ ៧០%។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដែលបណ្តាលឱ្យមនុស្ស១០០នាក់ បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ ...

Page 2 of 172 1 2 3 172
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.