ការញុំាខុសប្រក្រតីក្នុងវ័យជំទង់
ការញ៉ាំខុសប្រក្រតី គឺជាបញ្ហាដែលក្មេងវ័យជំទង់បច្ចុប្បន្នជួបប្រទះជារឿយៗ ហើយវាត្រូវបានសម្គាល់ដោយអាកប្បកិរិយានៃការញ៉ាំច្រើនលើសលប់ពេក ឬមិនញ៉ាំអ្វីទាល់តែសោះ រហូតដល់ខ្វះអាហាររូបត្ថម្ភសម្រាប់ចិញ្ចឹមរាងកាយ។ បញ្ហានេះត្រូវបានរាប់ចូលជាជំងឺនៃការបរិភោគមិនប្រក្រតី ដែលជាជំងឺធ្ងន់ធ្ងរមួយ ហើយជំងឺនេះមានពីរប្រភេទដែលត្រូវបានគេរកឃើញថាកើតឡើងញឹកញាប់ នោះគឺ ជំងឺ Bulimia Nervosa និង ជំងឺ Anorexia Nervosa ហើយគេរកឃើញថាកើតជាញឹកញាប់បំផុតលើក្មេងជំទង់ស្រីៗ ប៉ុន្តែក្មេងជំទង់ប្រុសក៏ប្រឈមមុខខ្ពស់ផងដែរ។ ជំងឺនេះវាបណ្តាលឱ្យពួកគេពិបាកក្នុងការទទួលស្គាល់លើ របបអាហារផ្ទាល់ខ្លួន ...
ខ្មែរ
English













