ព្រះរាជាណាចក្រអច្ឆរិយៈ មានប្រវត្តិសាស្រ្តដ៏រស់រវើកពោរពេញដោយស្នាដៃល្អវិចិត្រច្រើនសន្ធឹកសន្ធាប់

ព្រះរាជាណាចក្រអច្ឆរិយៈ មានប្រវត្តិសាស្រ្តដ៏រស់រវើកពោរពេញដោយស្នាដៃល្អវិចិត្រច្រើនសន្ធឹកសន្ធាប់

ព្រះរាជាណាចក្រអច្ឆរិយៈ គឺជាទឹកដីមួយ ដែលមានប្រវត្តិសាស្រ្តដ៏រស់រវើក។ បុរាណកាលដ៏យូរលង់ ពោរពេញដោយស្នាដៃល្អវិចិត្រច្រើនសន្ធឹកសន្ធាប់។ ស្វែងយល់ពីភាពអស្ចារ្យនៃធម្មជាតិ និងបូជនីយដ្ឋានដ៏អស្ចារ្យដែលគ្រប់គ្នាស្ងើចសរសើរ។ រាប់ចាប់តាំងពីប្រាសាទសាសនាហិណ្ឌូ ក៏ដូចជាព្រះពុទ្ធសាសនា រហូតដល់ទឹកធ្លាក់ និងឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ សម្បូរទៅដោយរុក្ខជាតិក្រោមបាតសមុទ្ររាប់សែនប្រភេទ មហាសមុទ្រ ភ្នំ ព្រៃឈើដ៏ក្រាស់ សិល្បៈនៃការធ្វើម្ហូប បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ទេសចរគ្រប់ៗរូប។ ទទួលយកការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា។ រាប់ចាប់ពីជនបទរ ...

ខ្លោងទ្វារទន្លេអុំ – The Tonle Om Gate

ខ្លោងទ្វារទន្លេអុំ – The Tonle Om Gate

ខ្លោងទ្វារទន្លេអុំទិសខាងត្បូង គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃច្រកចេញចូលសំខាន់របស់ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូចនិងវង់ធំផង។ កំពូលខ្លោងទ្វារ ដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់ ម្ខាងៗមានចំនួន៥៤ នៅអមកំពែងក្រុងព័ទ្ធជុំវិញដោយកសិន្ធុទឹកនេះមានសោភ័ណល្អឯក ទាក់ចិត្តទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលគេធ្វើដំណើរមកដល់ទីនោះ មិនអាចហួសរំលងទេដោយគេតែងតែចុះមកទស្សនាស្វែងយល់ និងថតយករូបភាពមិនដែលខាន។

ខ្លោងទ្វារជ័យ – The Victory Gate

ខ្លោងទ្វារជ័យ – The Victory Gate

ខ្លោងទ្វារជ័យ គឺជាច្រកចូលមួយក្នុងចំណោមទ្វារពីរដែលមានទីតាំងនៅជញ្ជាំងខាងកើតនៃអង្គរធំ ហើយជាច្រកចូលដ៏សំខាន់មួយទៅកាន់តំបន់វប្បធម៌បុរាណ។ តាមប្រវត្តិសាស្ត្រ ខ្លោងទ្វារនេះត្រូវបានស្ដេចខ្មែរប្រើប្រាស់នៅពេល ទទួលជ័យជម្នះពីសមរភូមិ។ វាត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យ និងជានិមិត្តរូបនៃអាណាចក្រខ្មែរ។ សព្វថ្ងៃនេះ ខ្លោងទ្វារជ័យ គឺជាច្រកចូលទស្សនាច្រើនជាងគេទីពីរក្នុងចំណោមខ្លោងទ្វារអង្គរធំ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងចម្លាក់ដ៏ប្រណិតផងដែរ។

កម្មវិធី “ដើរដើម្បីសន្តិភាព – March for Peace”

កម្មវិធី “ដើរដើម្បីសន្តិភាព – March for Peace”

កម្មវិធី “ដើរដើម្បីសន្តិភាព - March For Peace” ធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះមានមហាជនចូលរួមប្រមាណ ៣ ម៉ឺននាក់ ដោយប្រមូលផ្តុំគ្នានៅមុខផ្សាររាត្រី ហើយបន្ទាប់មកដើរឆ្ពោះទៅវិមានឯករាជ្យ ក្នុងតំបន់ភូមិសាស្ត្រនៃខណ្ឌដូនពេញ ខណ្ឌចំការមន និងសង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ ...

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥

កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ដែលបានរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ - ១៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណ Elysée) ក្រោមប្រធានបទ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត” កន្លងទៅ គឺជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជម្រុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។ ...

កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” បានជម្រុញការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ

កម្មវិធី “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” បានជម្រុញការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានគាំទ្រដល់ភាគីចិនឱ្យរៀបចំកម្មវិធី“ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិននៅលើផ្លូវថ្មើរជើងតាមសួនច្បារ មាត់ទន្លេ រាជធានីភ្នំពេញនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ "ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥" និងបង្កើតវេទិកាផ្លាស់ប្ដូរវប្បធម៌សិក្សាពីគ្នាទៅវិញទៅមកឱ្យកាន់តែមានភាពស៊ីជម្រៅ។ នៅក្នុងឱកាសនោះ លោកស្រី វ៉ា បុប្ផារី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ...

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ កាលពីថ្ងៃ៤-៧ ធ្នូ មានការចូលរួមពី ក្រុមហ៊ុន សហគ្រាស សរុបចំនួន ១៦៣ ដែលមានស្ដង់ ២៦៩ តាំងបង្ហាញផលិតផលក្នុងស្រុក និងទំនិញនាំចេញ-នាំចូល ...

ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ “លើកទី៣០”

ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ “លើកទី៣០”

ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ ប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានស្រូបទាញអ្នកចូលរួមជាង១៦ ០០០នាក់ កើនឡើង ២៥% ប្រៀបធៀបនឹងឆ្នាំ ២០២៤ កន្លងទៅ ខណៈព្រឹត្តិការណ៍នេះ ទេសចរនឹងទទួលបានអារម្មណ៍រីករាយ ជាមួយប្រាសាទបុរាណ និងទទួលយកនូវថាមពលពីធម្មជាតិដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។ លោក ស៊ុន ចាន់ថុល ...

សូមអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

សូមអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ថ្ងៃទី ០៤ ធ្នូ ២០២៥ គែថ្ងៃខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤ -០៤ ធ្នូ ២០២៥) ដែល "ក្រមាខ្មែរ" ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាផ្លូវការដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage ...

ក្រសួងសុខាភិបាលប្រកាសអាសន្ន៖ រាល់រយៈពេល ៤០នាទីម្តង មានមនុស្សស្លាប់ដោយមហារីក ដោយសារញាំបាយប្រអប់ស្នោរ ម្ហូបក្តៅៗច្រកចានជ័រ ថង់ជ័រ ជាមូលហេតុធំកើតមហារីក “ឥទ្ធិពលនៃប្លាស្ទិក”

ក្រសួងសុខាភិបាលប្រកាសអាសន្ន៖ រាល់រយៈពេល ៤០នាទីម្តង មានមនុស្សស្លាប់ដោយមហារីក ដោយសារញាំបាយប្រអប់ស្នោរ ម្ហូបក្តៅៗច្រកចានជ័រ ថង់ជ័រ ជាមូលហេតុធំកើតមហារីក “ឥទ្ធិពលនៃប្លាស្ទិក”

ទិន្នន័យសុខាភិបាលបានបង្ហាញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី និងមានអ្នកស្លាប់ជិត ១ម៉ឺន៤ពាន់នាក់។ អត្រាអ្នកស្លាប់ដោយជំងឺមហារីកនេះ គឺខ្ពស់ជាង ៧០% ខណៈអត្រាជាមធ្យមនៅលើពិភពលោក គឺ មានតែ៤៨%។ នៅរៀងរាល់ ៤០នាទីម្តង មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកកម្ពុជា ពោលមានស្លាប់ប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃៗ។ ដោយឡែក សម្រាប់កុមារវិញ កម្ពុជាអាចព្យាបាលជំងឺមហារីកជាសះស្បើយក្នុងអត្រាដ៏ទាប ...

Page 6 of 172 1 5 6 7 172
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.