កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានសម្រស់ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ដើម្បីទៅដល់កោះមួយនេះ អ្នកត្រូវចំណាយពេល 10-15 នាទីតាមទូកពីច្រាំងដីគោក។
ចំពោះចំណុចសំខាន់ៗដែលអ្នកអាចកំសាន្តនៅលើកោះនេះបាន ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះឫស្សី ភ្ញៀវទេសចរគ្រប់រូបអាច លេងទឹក ឬហែលទឹកទឹកសមុទ្រដ៏ថ្លាឈ្វេង, គយគន់ថ្ងៃលិច, ជិះទូកស្ទូចត្រី, ដើរកំសាន្តអារម្មណ៍តាមឆ្នេរសមុទ្រ, បោះជំរុំ ឬបោះតង់, ជ្រមុជទឹកមើលផ្កាថ្ម ព្រមទាំងមានការកំសាន្តផ្សេងៗទៀត។
បន្ថែមពីនេះ នៅក្នុងកោះឫស្សីក៏មានរមណីយដ្ឋានបែបសហសម័យមួយស្រស់ស្អាត និងស្ងប់ស្ងាត់ដែលអ្នកអាចទទួលបានអារម្មណ៍រំសាយទុក្ខកង្វល់ និងភាពតានតឹង ដោយមកទទួលយកភាពស្ងប់ស្ងាត់ និងខ្យល់អាកាសបរិសុទ្ធនៅរីសត កោះឫស្សី ឬ KOH RUSSEY RESORT។
ជាមួយនឹងរមណីយដ្ឋានស្រស់សោភាមួយនេះ អ្នកអាចកំសាន្តនៅលើឆ្នេរសមុទ្រឯកជនដែលលាតសន្ធឹងប្រវែង 1.2 គីឡូម៉ែត្រ ហើយមានម្លប់ដោយដើមឈើប្របមាត់ឆ្នេរ។ ម្យ៉ាងនៅក្នុងរីសតនោះក៏មានបំបាក់នូវអាងហែលទឹកយ៉ាងធំលាតសន្ធឹងបែរមុខទៅកាន់សមុទ្រ។ សាកនូវបទពិសោធន៍ថ្មីៗជាមួយសកម្មភាពជាច្រើនផ្សេងទៀតរួមមាន យូហ្គា ស្ប៉ា កីឡាក្នុងទឹក រុករកការឡើងភ្នំ គយគន់ទេសភាពកោះទាំងមូលពីខាងលើ និងស្រស់ស្រូបអាហារនាពេលយប់ដ៏រ៉ូមែនទិច។
រួមទាំងភោជនីយដ្ឋាន Horizon នៅក្នុងបរិវេណរមណីយដ្ឋានបានផ្តល់ជូននូវអាហារសម្បូរបែបជាច្រើន ម្ហូបអាហារបារាំង និងរួមបញ្ចូលទាំងម្ហូបអាស៊ី ព្រមទាំងមានជាបាររាត្រី អមជាមួយភេសជ្ជៈស្រា Cocktail ឬស្រាក្រឡុកជាច្រើនរសជាតិ។ នៅបន្ទប់គេងនីមួយៗក៏មានបមបាក់នូវអាងហែលទឹកឯកជន និងសួនច្បារខាងក្រៅដែលអ្នកអាចអង្គុយលំហែអារម្មណ៍មើលទៅសមុទ្រ។