4 កន្លែង ជាប់ឈ្មោះជាភោជនីយដ្ឋានបារាំងលំដាប់ ក្នុងទីក្រុងភ្នំពេញ!
បង្វែរអារម្មណ៍នៃការទទួលទានអាហារដ៏ឆ្ងាញ់ទៅកាន់ចក្រភពវប្បធម៌បារាំង មិនថាទាំងរសជាតិ ទាំងបរិយាកាស និងសេវាកម្ម។ មុខម្ហូបបារាំងមានប្រវត្តិដ៏យូរអង្វែង និងសម្បូរបែបយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលវាមានអាយុកាលចាប់តាំងពីសម័យអាណានិគមបារាំងនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ នៅក្នុងទីក្រុងភ្នំពេញមានភោជនីយដ្ឋានបែបបារាំងជាច្រើនបានរំលេចខ្លួនឡើង ក្នុងគោលបំណងទាក់ទងភ្ញៀវទេសចរ និងផ្តល់ជូនប្រជាជនកម្ពុជានូវការទទួលបានមុខម្ហូបមានឱជារសបែបបារាំងដ៏ច្រើនសម្បូរបែបបំផុតទាំងបុរាណ និងសម័យដោយផ្សំគំនិតច្នៃប្រឌិតយ៉ាងជំនាញ ជាពិសេសបានរួមបញ្ចូលទាំងបរិយាកាសរ៉ូមែនទិចបែបបារាំងបង្កប់ភាពសប្បាយរីករាយខ្លាំង។ 4 កន្លែងខាងក្រោមនេះ គឺភោជនីយដ្ឋានបារាំងលំដាប់កំពូលនៅក្នុងទីក្រុងភ្នំពេញ ដែលអ្នកអាចទទួលបានបទពិសោធន៍ថ្មីនៃការទទួលទានអាហារបារាំង និងបរិយាកាសដ៏ទំនើប ឆើតឆាយ ...