ប្រភេទផ្លែឈើ ដែលគួរទទួលទាននារដូវក្តៅ…ដើម្បីរក្សាសីតុណ្ណភាពនៅក្នុងរាងកាយ
រដូវក្តៅហួតហែងខ្លាំងពេក អាចជះឥទ្ធិពលដល់រាងកាយរបស់អ្នកឱ្យមានការខ្សោះជាតិទឹក ល្ហិតល្ហៃ អស់កម្លាំង និងសីតុណ្ណភាពនៅក្នុងខ្លួនប្រាណមានការកើនឡើងខ្លាំង។ ការទទួលទានអាហារដែលជំនួយសុខភាពល្អនៅក្នុងអំឡុងពេលអាកាសធាតុក្តៅ គឺមានសារៈ សម្រាប់ការរក្សាជាតិទឹកក្នុងខ្លួន និងការបំពេញសារធាតុចិញ្ចឹមសំខាន់ៗដែលបាត់បង់ដោយសារកំដៅក្តៅ ឬបែកញើសដោយការបញ្ចេញសកម្មភាពប្រចាំថ្ងៃ។ ការទទួលទានទឺកបានច្រើន មិនបានប្រាកដថាបានរក្សាភាពត្រជាក់នៃរូបរាងកាយរបស់អ្នក 100% ទេ ផ្ទុយទៅវិញអ្នកគួរតែបរិភោគនូវប្រភេទផ្លែឈើមួយចំនួនដែលមានផ្ទុកវីតាមីនច្រើន និងលើកកម្ពស់ជាតិទឹកខ្ពស់នៅក្នុងខ្លួនអ្នក លើសពីនេះមានឱជារសឆ្ងាញ់ពិសា។ អ្នកគួរតែជ្រើសរើសទទួលទាននូវប្រភេទផ្លែឈើណាដែលមានជាតិកាឡូរីទាប ប៉ុន្តែរក្សាបានជាតិទឹកខ្ពស់ និងសម្បូរទៅដោយវីតាមីន ...