គន្លឹះរៀបចំរបបអាហារប្រកបដោយសុខភាពល្អ
ការទទួលទានអាហារដែលធ្វើឱ្យអ្នកទទួលបានសុខភាពល្អមិនមែនទាល់តែ ទទួលទានអាហារដែលសម្បូរទៅដោយសារជាតិចិញ្ចឹម ឬ ការដែលបង្អត់អាហារដែលអ្នកចូលចិត្ត ដូចជា ប្រភេទអាហារបំពង (ភីហ្សា បឺហ្គឺ ឬភ្លៅមាន់បំពង…) រឺអាហារដែលមានជាតិស្ករច្រើន (បង្អែម) នោះទេ។ វិធីដ៏ល្អមួយក្នុងការរៀបចំរបបអាហារដែលប្រកបដោយសុខភាពល្អគឺ ចាប់ផ្តើមជាមួយនឹងជម្រើសអាហារសុខភាពដ៏សម្បូរបែបដែលអ្នកនឹងទទួលទាន។ ដើម្បីជោគជ័យក្នុងការរៀបចំរបបអាហារបានល្អ គឺជាការរៀបចំគម្រោងទុកជាមុនរួចសឹមធ្វើការផ្លាស់ប្តូរវាប្តូរម្តងបន្តិចៗ ព្រោះថាការដែលផ្លាស់ប្តូរយ៉ាងគំហុកភ្លាមៗ វានឹងបង្កជាបញ្ហាធំសម្រាប់អ្នកទៅវិញ។ ប្រសិនបើអ្នកផ្លាស់វាសន្សឹមៗបន្តបន្ទាប់គ្នាជាមួយនឹងការតាំងចិត្តដ៏មោះមុត អ្នកនឹងទទួលបានការតមអាហារដែលប្រកបដោយសុខភាពល្អឆាប់រហ័សជាងការគិតទុកមុនទៅទៀត ...
ខ្មែរ
English













