គុណសម្បត្តិដ៏អស្ចារ្យនៃសណ្តែកសៀងចំពោះសុខភាព.. ដែលអ្នកគួរចាប់យកការទទួលទានឱ្យបានញឹកញាប់
អាហារសណ្តែកសៀងត្រូវបានគេទទួលស្គាល់ជាយូរណាស់មកហើយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ ជាពិសេសនៅតំបន់អាស៊ី អាហារសណ្តែកសៀងបែបប្រពៃណីរួមមាន តៅហ៊ូ ទឹកដោះគោសណ្តែក ម្សៅមី… វាបានផ្តល់នូវអាហាររូបត្ថម្ភជាច្រើនដល់សុខភាពរូបរាងកាយ។ សណ្តែកសៀងមានផ្ទុកនូវសារធាតុអាមីណូអាស៊ីតសំខាន់ៗសម្រាប់ផលិតប្រូតេអ៊ីនគ្រប់ប្រភេទដែលរាងកាយមនុស្សយើងត្រូវការ វាមានជាតិខ្លាញ់ឆ្អែតទាប និងមិនមានកូលេស្តេរ៉ុលខ្ពស់ឡើយ។ ការបន្ថែមអាហារសណ្តែកសៀងទៅក្នុងរបបអាហាររបស់អ្នក អាចបង្កើនការទទួលទានវីតាមីនដូចជា Folate វីតាមីន K និងសារធាតុរ៉ែដូចជាកាល់ស្យូម ម៉ាញេស្យូម និងជាតិដែក។ សណ្តែកសៀង ...