កេសរកូលកម្ពុជាមានដុះច្រើននៅតាមតំបន់ព្រៃភ្នំ និងកំពុងត្រូវបានទទួលការអភិរក្ស
កេសរកូលឬហៅថាអ័រគីដេ មានវត្តមាននៅប្រទេសកម្ពុជាតាំងពីបុរាណកាលមកម្លេះ។រុក្ខជាតិព្រៃប្រភេទនេះជាអំបូរដ៏ធំមួយ នៅក្នុងរជ្ជរុក្ខជាតិ។វាជាប្រភេទផ្កាព្រៃដែលត្រូវបានគេយកមកបង្កាត់ និងកែច្នៃតាំងលម្អតាមគេហដ្ឋានដ៏ពេញនិយម។ នៅលើភពផែនដី យើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុង ធម្មជាតិបាន ចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០000 ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗ រាប់រយប្រភេទ ត្រូវបានគេរកឃើញ និង ដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។ ...
ខ្មែរ
English













