មានអ្វីកើតឡើង នៅពេលដែលអ្នកទទួលទានទឹកមើមយ៉េន (Beetroot) ក្នុងរយៈពេល ១ខែ?
តើមើមយ៉េន ឬ Beetroot គឺជាអ្វី? តើការទទួលទានទឹកមើមយ៉េនជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ? មើមយ៉េន គឺជាបន្លែមើមដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ហើយវាគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហ្វូឡាត (វីតាមីន B9) ម៉ង់ហ្គាណែស ប៉ូតាស្យូម ជាតិដែក និងវីតាមីន C។ វាត្រូវបានគេយកទៅចម្អិនជាម្ហូបអាហារ និងកិនយកទឹកស្រស់ៗមកទទួលទានដើម្បីជាប្រយោជន៍ដល់សុខភាព ព្រោះវាអាចធ្វើឱ្យប្រសើរឡើងនូវលំហូរឈាម កាត់បន្ថយសម្ពាធឈាមខ្ពស់។ ...