កម្ពុជាធ្វើពិពិធកម្មទៅកាន់ពិភពលោកកាន់តែធំ ដោយបើកទីផ្សារថ្មីៗនាំចេញផលិតផលកើនដល់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥
កាលពីថ្ងៃទី៨ ខែមករា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែង ថា៖ “កម្ពុជាធ្វើពិពិធកម្មទៅកាន់ពិភពលោកកាន់តែធំ ដោយបើកទីផ្សារថ្មីៗនាំចេញផលិតផលកើនដល់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥”។ លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងបន្តថា៖ “ការកើនឡើងទីផ្សារថ្មីសម្រាប់នាំចេញផលិតផលនឹងជួយចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ...
ខ្មែរ
English













