Auto Draft

“ប្រេងអាល់ម៉ុន” ជាកំពូលប្រេងអត្ថប្រយោជន៍សម្រស់ ដែលអ្នកនឹកស្មានមិនដល់

អាល់ម៉ុន គឺជាគ្រាប់ធុញ្ញជាតិដែលមានផ្ទុលសារធាតុចិញ្ចឹមច្រើន ហើយមានលក្ខណៈសម្បត្តិក្នុងការថែទាំសម្រស់ជាលក្ខណៈធម្មជាតិ រួមមាន វីតាមីន E ស័ង្កសី និងប៉ូតាស្យូមជាដើម។ បើអ្នកយកគ្រាប់អាល់ម៉ុនទៅចម្រាញ់ជាប្រេង អ្នកនឹងអាចប្រើប្រាស់វាជាអត្ថប្រយោជន៍ចំពោះការថែរក្សាស្បែក និងសក់បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងអាល់ម៉ុនឆៅ ដែលមិនទាន់បានចម្រាញ់ ពោរពេញទៅដោដោយសារធាតុចិញ្ចឹមដែលអាចព្យាបាលបញ្ហាស្បែក និងសរសៃសក់ ព្រមទាងបញ្ហាសុខភាពដែលអាចកើតមានផ្សេងៗទៀត។ អត្ថប្រយោជន៍នៃប្រេងអាល់ម៉ុង 1. កាត់បន្ថយភាពជ្រីវជ្រួញ និងស្នាមអុចខ្មៅ ...

ម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្ត គ្រោងដាក់លក់ជូនភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំនេះ

ម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្ត គ្រោងដាក់លក់ជូនភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំនេះ

នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្តលក់ជូនភ្ញៀវទេសចរនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដើម្បីងាយស្រួលក្នុងការបញ្ជាទិញ និងបង្កើនប្រាក់ចំណូលដល់ជាតិ។ យោងតាមគ្រឹះស្ថានអង្គរបានអោយដឹងថា គន្លងមកគ្រឹះស្ថានអង្គរបានតម្រូវឲ្យអ្នកទេសចរអន្តរជាតិទិញសំបុត្រ នៅពេលពួកគាត់ជិះកាត់តាមកន្លែងត្រួតពិនិត្យក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល ប៉ន្តែត្រូវបាន កែប្រែ គឺពួកគាត់អាចជិះតាមផ្លូវកាត់ប្រាសាទដោយមិនមានការត្រួតពិនិត្យសំបុត្រទៀតឡើយ ពោលមិនតម្រូវអោយពួកគាត់ទិញសំបុត្រទៀតឡើយ លើកលែងតែពួកគាត់ចូលទស្សនាប្រាសាទ។ ជាមួយគ្នានោះ គ្រឹះស្ថានអង្គរមានគម្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្តិលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិ នៅជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ...

តើ Gemstone Facial Roller ជាអ្វី?

តើ Gemstone Facial Roller ជាអ្វី?

Gemstone Facial Roller គឹជាឧបករណ៍ថែរក្សាសម្រស់ធ្វើពីថ្មធម្មជាតិ ហើយត្រូវបានគេប្រើប្រាស់នៅក្នុងឱសថបុរាណចិនតាំងពីសតវត្សទី 7 មកម្លេះ។ ពួកវាត្រូវបានផលិតឡើងដោយថ្មធម្មជាតិដូចជា Jade ឬ Rose Quartz… វាអាចជួយជម្រុញដល់លំហូរឈាម បន្ធូរភាពតានតឹងនៃស្បែក កាត់បន្ថយការហើម និងពន្លឿនការជ្រាបចូលបៃផលិតផលថែរក្សាស្បែកស្រូបយកបានកាន់តែមានប្រសិទ្ធភាព។ ការម៉ាស្សាមុខដោយប្រើថ្មរំលីងផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយវាក៏ជាការបន្ធូរអារម្មណ៍ផងដែរ រួមមានទាំងការដោះស្រាយបញ្ហារង្វង់ភ្នែកខ្មៅ ផ្តល់នូវសភាពស្បែកភ្លឺថ្លា ...

របៀបក្នុងការប្រើប្រាស់ សេរ៉ូម – Serum ថែទាំស្បែកឱ្យបានត្រឹមត្រូវតាមក្បួនតម្រា

របៀបក្នុងការប្រើប្រាស់ សេរ៉ូម – Serum ថែទាំស្បែកឱ្យបានត្រឹមត្រូវតាមក្បួនតម្រា

អាកាសធាតុធ្លាក់ខ្យល់ និងចុះត្រជាក់អាចធ្វើឱ្យស្បែករលាក និងមានសភាពស្ងួតកាន់តែខ្លាំង ដូច្នេះអ្នកគួរតែមានទម្លាប់ថែរក្សាស្បែកឱ្យត្រឹមត្រូវល្អ មានគ្រប់ដំណាក់កាល ដើម្បីចៀសវាងបញ្ហាកើតមាននៅលើស្បែកមុខ។ ជារឿយៗ សេរ៉ូម គឺជាសារធាតុផ្សំដ៏ល្អដែលអ្នកអាចបញ្ចូលទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក ដើម្បីដោះស្រាយតម្រូវការស្បែកជាក់លាក់។ សេរ៉ូម គឺជាផលិតផលថែរក្សាផ្ទៃមុខដែលមានកំហាប់ខ្ពស់ អ្នកអាចលាបបាននៅក្រោយពេលលាងសម្អាតមុខរួចរាល់ ឬមុនប្រើប្រាស់ក្រែមលាបមុខ។ គុណសម្បត្តិនៃសេរ៉ូម រួមមានជាច្រើនដែលអ្នកនឹកស្មានមិនដល់ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយថែទាំដល់ស្បែករបស់អ្នកដោយសារតែការប្រមូលផ្តុំនៃសារធាតុសកម្ម ហើយវាត្រូវបានស្រូបចូលទៅក្នុងស្បែកយ៉ាងឆាប់រហ័សដោយសារតែភាពស្រាលនៃសាច់សេរ៉ូម។ ម្យ៉ាងទៀត វាមានម៉ូលេគុលថែទាំដែលមានមានទំហំតូច ...

អាជ្ញាធរជាតិព្រះវិហារ ទទួលភ្ញៀវទេសចរសរុបចំនួន ១២ ៤៣០នាក់ ក្នុងខែសីហា ឆ្នាំ២០២៤

អាជ្ញាធរជាតិព្រះវិហារ ទទួលភ្ញៀវទេសចរសរុបចំនួន ១២ ៤៣០នាក់ ក្នុងខែសីហា ឆ្នាំ២០២៤

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។ ប្រភពពីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០២ ...

យុវជនគួរស្វែងយល់ពីប្រព័ន្ធបច្ចេកទ្យា AI អោយបានស៊ីជម្រៅក្នុងសម័យឧស្សាហកម្ម ៤.០ នេះ

យុវជនគួរស្វែងយល់ពីប្រព័ន្ធបច្ចេកទ្យា AI អោយបានស៊ីជម្រៅក្នុងសម័យឧស្សាហកម្ម ៤.០ នេះ

សាលាភាសាបរទេសខេម-អាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមជ្ឃមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានសហការរៀបចំសិក្ខាសាលាសាធារណៈស្តីពី ការទាញយកផលប្រយោជន៍ពីអំណាចនៃបញ្ញាសប្បនិម្មិត (AI) នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីដំណើរវិវត្តរបស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់អ្នកចូលរួមឲ្យបានយល់ច្បាស់អំពីសក្តានុពល ផលជះវិជ្ជមាន និងអវិជ្ជមានរបស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងជីវិតប្រចាំថ្ងៃទាំងកម្រិតបុគ្គល កម្រិតអាជីវកម្ម និងសង្គមជាតិទាំងមូល ...

Gigi Hadid ក្លាយជាឯកអគ្គរដ្ឋទូត Rabanne សម្រាប់ទឹកអប់ Million Gold For Her ឆ្លុះបញ្ចាំងអំពីភាពជាស្ត្រីសម័យទំនើប

Gigi Hadid ក្លាយជាឯកអគ្គរដ្ឋទូត Rabanne សម្រាប់ទឹកអប់ Million Gold For Her ឆ្លុះបញ្ចាំងអំពីភាពជាស្ត្រីសម័យទំនើប

Gigi Hadid គឺជាតារាបង្ហាញម៉ូតសញ្ជាតិសហរដ្ឋ អាមេរិច ដែលមានឥទ្ធិពលបំផុតក្នុងចំណោមតារាបង្ហាញម៉ូតផ្សេងទៀតនៃជំនាន់របស់នាង ហើយថ្មីៗនេះនាងត្រូវបានជ្រើសតាំងជាតំណាងមុខមាត់ថ្មីរបស់ក្រុមហ៊ុន Rabanne សម្រាប់ទឹកអប់ New Million Gold For Her មានក្លិនក្រអូបសាកសមសម្រាប់ស្រ្តីអស្ចារ្យគ្រប់រូប។ ការជ្រើសរើស Gigi Hadid ធ្វើជាឯកអគ្គរដ្ឋទូតនៃទឹកអប់ New Million ...

ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ គឺត្រូវមានការចូលរួមគ្រប់អាជីវកម្មគ្រប់ប្រភេទ ហើយការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ ដោយការបង្កើតការងារថ្មី និងអាជីវកម្ម Model។ ពិធីបើកកម្មវិធី One ASEAN Startup Award Pre-Event  ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចាប់ផ្តើមអាជីវកម្មពី Digital AI និង ...

ទទួលទានទឹកក្រឡុកសុខភាពទាំង 3 រូបមន្តនេះ ដើម្បីទទួលបានស្បែកស្អាត

ទទួលទានទឹកក្រឡុកសុខភាពទាំង 3 រូបមន្តនេះ ដើម្បីទទួលបានស្បែកស្អាត

រូបមន្តងាយៗដើម្បីធ្វើទឹកក្រឡុកទទួលបានឱជារសឆ្ងាញ់ពិសេស និងផ្តល់នូវសុខភាពល្អបំផុតដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ។ សារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងបន្លែ ផ្លែឈើពិតជាសំខាន់ណាស់សម្រាប់សុខភាពស្បែក ហើយវិធីក្នុងការបញ្ចូលសារធាតុចិញ្ចឹមទាំងនោះចូលក្នុងរាងកាយមិនមែនតែថាបរិភោគជាអាហារតែមួយមុខទេ អ្នកអាចបំប្លែងវាទៅជាទឹកក្រឡុកធម្មជាតិ។ ការធ្វើទឹកក្រឡុក គឺជាវិធីដ៏ល្អមួយក្នុងការបង្កើនការទទួលទានបន្លែ និងផ្លែឈើ ព្រោះការលាយគ្រឿងផ្សំបានបំបែកជញ្ជាំងកោសិកានៃបន្លែ និងផ្លែឈើ ធ្វើឱ្យវាកាន់តែងាយស្រួលទទួលទាន។ ទឹកក្រឡុកសុខភាពទាំង 3 រូបមន្តខាងក្រោម មានផ្ទុកវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និង សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ...

“KAWS:HOLIDAY” ចូលរួមប្រារព្ធពិធីបុណ្យ Mid-Autumn នៅក្នុងទីក្រុងសៀងហៃ

“KAWS:HOLIDAY” ចូលរួមប្រារព្ធពិធីបុណ្យ Mid-Autumn នៅក្នុងទីក្រុងសៀងហៃ

KAWS: HOLIDAY បានចូលរួមប្រារព្ធអបអរសាទរពិធីបុណ្យ Mid-Autumn ជាមួយការតាំងពិពណ៌រូបចម្លាក់ដ៏ធំសម្បើមអមជាមួយព្រះចន្ទបំភ្លឺឱបជាប់ទ្រូងរូបចម្លាក់ដែលជានិមិត្តសញ្ញារូបតំណាងផ្ទាល់នៃប្រេនរបស់ខ្លួន នៅតាមបណ្តោយ North Bund ក្នុងទីក្រុងសៀងហៃ “Shanghai” ប្រទេសចិន។   View this post on Instagram   A post ...

Page 2 of 94 1 2 3 94
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.